១ របាក្សត្រ 9:5-14 Khmer Standard Version (KHSV)

5. ក្នុង​អំបូរ​ស៊ីឡូរ​មាន​លោក​អសា‌យ៉ា ជា​រៀម‌ច្បង​គេ និង​កូន​ចៅ​របស់​គាត់។

6. ក្នុង​អំបូរ​សេ‌រ៉ាស​មាន​លោក​យេអួល និង​បង‌ប្អូន​របស់​គាត់។ សរុប​ទាំង​អស់​មាន​៦៩០ នាក់។

7. ក្នុង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន​មាន​លោក​សាលូវ ជា​កូន​របស់​លោក​មស៊ូ‌ឡាម ជា​ចៅ​របស់​លោក​ហូដា‌វា និង​ជា​ចៅ‌ទួត​របស់​លោក​ហាសេ‌នួ។

8. លោក​យីប‌នេ‌យ៉ា​ជា​កូន​របស់​លោក​យេរ៉ូ‌ហាំ។ លោក​អេឡា​ជា​កូន​របស់​លោក​អ៊ូស៊ី ហើយ​លោក​អ៊ូស៊ី​ត្រូវ​ជា​កូន​របស់​លោក​មីករី ជា​ចៅ​របស់​លោក​មស៊ូ‌ឡាម ជា​ចៅ‌ទួត​របស់​លោក​សេផា‌ធា ជា​ចៅ‌លួត​របស់​លោក​រេហួល និង​ជា​ចៅ​លា​របស់​លោក​យីប‌នីយ៉ា។

9. អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ​របស់​គេ​រៀងៗ​ខ្លួន។ បង‌ប្អូន​របស់​ពួក​គេ​ទាំង​អស់ រាប់​តាម​តំណ​វង្ស​ត្រកូល​របស់​ពួក​គេ​មាន​ចំនួន ៩៥៦​នាក់។

10. ក្នុង​ក្រុម​បូជា‌ចារ្យ​មាន​លោក​យេដា‌យ៉ា លោក​យេហូ‌យ៉ារីប លោក​យ៉ាគីន

11. លោក​អសា‌រា ជា​កូន​របស់​លោក​ហ៊ីល‌គីយ៉ា ជា​ចៅ​របស់​លោក​មស៊ូ‌ឡាម ជា​ចៅ‌ទួត​របស់​លោក​សាដុក ជា​ចៅ‌លួត​របស់​លោក​មេរ៉ា‌យ៉ូត ជា​ចៅ​លា​របស់​លោក​អហ៊ី‌ទូប ជា​អ្នក​គ្រប់‌គ្រង​លើ​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់។

12. លោក​អដា‌យ៉ា​ជា​កូន​របស់​លោក​យេរ៉ូ‌ហាំ ជា​ចៅ​របស់​លោក​ផាស‌ហ៊ើរ ជា​ចៅ‌ទួត​របស់​លោក​ម៉ាល់‌គា។ លោក​ម៉ាសាយ ជា​កូន​របស់​លោក​អឌី‌អែល ជា​ចៅ​របស់​លោក​យ៉ាសេ‌រ៉ា ជា​ចៅ‌ទួត​របស់​លោក​មស៊ូ‌ឡាម ជា​ចៅ‌លួត​របស់​លោក​មេស៊ី‌លេមីត ជា​ចៅ​លា​របស់​លោក​អ៊ីម‌មើរ

13. ព្រម​ទាំង​បង‌ប្អូន​របស់​ពួក​គេ ដែល​សុទ្ធ​តែ​ជា​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ​របស់​ខ្លួន មាន​ចំនួន​ទាំង​អស់​១ ៧៦០​នាក់។ អ្នក​ទាំង​នោះ​ជា​មនុស្ស​ប៉ិន‌ប្រសប់​បំពេញ​ការ‌ងារ​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់។

14. ក្រុម​លេវី​មាន​សេម៉ាយ៉ា ជា​កូន​ហាស៊ូប ជា​ចៅ​របស់​លោក​អាស‌រីកាំ ជា​ចៅ‌ទួត​របស់​លោក​ហាសាប‌យ៉ា ក្នុង​អំបូរ​ម៉្រារី។

១ របាក្សត្រ 9