១ របាក្សត្រ 9:16-25 Khmer Standard Version (KHSV)

16. លោក​អូបា‌ឌា ជា​កូន​របស់​លោក​សេម៉ាយ៉ា ជា​ចៅ​របស់​លោក​កាឡាល ជា​ចៅ‌ទួត​របស់​លោក​យេឌូ‌ថិន។ លោក​បេរេ‌គា ជា​កូន​របស់​លោក​អេសា ជា​ចៅ​របស់​លោក​អែល‌កាណា ដែល​រស់​នៅ​តាម​ភូមិ​របស់​ពួក​នថូ‌ផា។

17. ក្រុម​ឆ្មាំ​ទ្វារ លោក​សាលូម លោក​អក‌គូប លោក​ថាល‌ម៉ូន លោក​អហ៊ី‌ម៉ាន និង​បង‌ប្អូន​របស់​គេ។ លោក​សាលូម​ជា​មេ​ដឹក​នាំ។

18. មក​ទល់​នឹង​ពេល​នោះ ពួក​គេ​តែងតែ​យាម​នៅ​ខ្លោង​ទ្វារ​ហ្លួង នៅ​ប៉ែក​ខាង​កើត។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​ពួក​ឆ្មាំ​ទ្វារ​នៃ​ជំរំ​កូន​ចៅ​លេវី។

19. លោក​សាលូម​ជា​កូន​របស់​លោក​កូរ៉ា ជា​ចៅ​របស់​លោក​អេបៀ‌យ៉ាសាប់ ជា​ចៅ‌ទួត​របស់​លោក​កូរេ ព្រម​ទាំង​បង‌ប្អូន​រួម​ត្រកូល​របស់​គាត់ គឺ​ពូជ‌ពង្ស​កូរ៉ា មាន​ភារ‌កិច្ច​ជា​អ្នក​យាម​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់។ បុព្វបុរស​របស់​ពួក​គេ​ក៏​ធ្លាប់​ធ្វើ​ជា​អ្នក​យាម​នៅ​ច្រក​ចូល​ពន្លា​របស់​ព្រះ‌អម្ចាស់​ដែរ

20. ដោយ​មាន​លោក​ភីនេ‌ហាស ជា​កូន​របស់​លោក​អេ‌ឡា‌សារ ធ្វើ​ជា​អ្នក​ដឹក​នាំ។ ព្រះ‌អម្ចាស់​បាន​គង់​ជា​មួយ​លោក។

21. លោក​សាកា‌រី​ជា​កូន​របស់​លោក​មសេ‌លេមា ជា​ឆ្មាំ​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់។

22. អស់​អ្នក​ដែល​គេ​ជ្រើស​រើស​ឲ្យ​ធ្វើ​ជា​ឆ្មាំ​ទ្វារ ហើយ​ជំរឿន​តាម​ភូមិ​របស់​ពួក​គេ មាន​ចំនួន​ទាំង​អស់​២១២​នាក់។ ព្រះ‌បាទ​ដាវីឌ និង​លោក​សាំយូ‌អែល​ជា​គ្រូ​ទាយ បាន​តែង‌តាំង​ពួក​គេ​ឲ្យ​បំពេញ​មុខ‌ងារ​នេះ។

23. ដូច្នេះ ពួក​គេ និង​កូន​ចៅ​របស់​ពួក​គេ ក៏​បំពេញ​មុខ‌ងារ​ជា​ឆ្មាំ​ទ្វារ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ គឺ​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អង្គ។

24. មាន​ពួក​ឆ្មាំ​ទ្វារ​នៅ​ទិស​ទាំង​បួន គឺ​ខាង​កើត ខាង​លិច ខាង​ជើង និង​ខាង​ត្បូង។

25. រីឯ​បង‌ប្អូន​របស់​ពួក​គេ​ដែល​រស់​នៅ​តាម​ភូមិ​នានា ត្រូវ​ចូល​មក​ជួយ​ការ‌ងារ​របស់​ពួក​គេ​យូរៗ​ម្ដង ក្នុង​អំឡុង​ពេល​ប្រាំ‌ពីរ​ថ្ងៃ។

១ របាក្សត្រ 9