1. គេបានជំរឿនប្រជាជនអ៊ីស្រាអែលទាំងមូល តាមក្រុមគ្រួសាររបស់គេ ហើយកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកអ៊ីស្រាអែល។ ប្រជាជនយូដាត្រូវខ្មាំងកៀរទៅជាឈ្លើយ នៅស្រុកបាប៊ីឡូន ព្រោះតែពួកគេមិនស្មោះត្រង់នឹងព្រះជាម្ចាស់។
2. អស់អ្នកដែលបានវិលមកវិញមុនគេបង្អស់ ហើយកាន់កាប់ទឹកដីជាកម្មសិទ្ធិរបស់ខ្លួននៅតាមក្រុងនានា នោះគឺប្រជាជនអ៊ីស្រាអែលធម្មតា ពួកបូជាចារ្យ ពួកលេវី និងពួកនេធីនិម។
3. កូនចៅយូដា កូនចៅបេនយ៉ាមីន កូនចៅអេប្រាអ៊ីម និងម៉ាណាសេខ្លះ នាំគ្នាតាំងទីលំនៅនៅក្រុងយេរូសាឡឹម។
4. ក្នុងកុលសម្ព័ន្ធយូដាមានលោកអ៊ូថាយ ជាកូនរបស់លោកអាំមីហ៊ូដ ជាចៅរបស់លោកអុមរី ជាចៅទួតរបស់លោកអ៊ីមរី និងជាចៅលួតរបស់លោកបានី ក្នុងអំបូរពេរេស។