34. កូនរបស់សម្ដេចយ៉ូណាថានគឺមេរីប-បាល ហើយលោកមេរីប-បាលជាឪពុករបស់លោកមីកា។
35. កូនរបស់លោកមីកាមាន ពីថូន មេឡេក ថាក់រា និងអហាស។
36. លោកអហាសជាឪពុករបស់លោកយេហូអាដា លោកយេហូអាដាជាឪពុករបស់លោកអលេមេត លោកអលេមេតជាឪពុករបស់លោកអាសម៉ាវែត និងលោកស៊ីមរី។ លោកស៊ីមរីជាឪពុករបស់លោកម៉ូសា
37. លោកម៉ូសាជាឪពុករបស់លោកប៊ីនា លោកប៊ីនាជាឪពុករបស់លោករេផាយ៉ា លោករេផាយ៉ាជាឪពុករបស់លោកអេលាសា លោកអេលាសាជាឪពុករបស់លោកអសេល។
38. លោកអសេលមានកូនប្រុសប្រាំមួយនាក់ឈ្មោះ អាសរីកាំ បូករូវ អ៊ីស្មាអែល ស្អារា អូបាឌា និងហាណាន។ អ្នកទាំងនេះសុទ្ធតែជាកូនរបស់លោកអសេល។
39. កូនរបស់លោកអេសែក ជាប្អូន មានអ៊ូឡាម ជាកូនច្បង យេអ៊ូសជាកូនទីពីរ អេលីផាលេតជាកូនទីបី។
40. កូនរបស់លោកអ៊ូឡាម សុទ្ធតែជាមនុស្សមានចិត្តអង់អាច ជំនាញខាងបាញ់ធ្នូ ហើយពួកគេមានកូនចៅជាច្រើន គឺរួមទាំងអស់មួយរយហាសិបនាក់។ អ្នកទាំងនេះសុទ្ធតែជាកូនចៅរបស់លោកបេនយ៉ាមីន។