22. កូនរបស់លោកសាសាក់មាន យីសផាន ហេប៊ើរ អេលាល
23. អាបដូន ស៊ីកគ្រី ហាណាន
24. ហាណានា អេឡាំ អាន់ថូធីយ៉ា
25. យីបដេយ៉ា និងពេនួល។
26. កូនរបស់លោកយេរ៉ូហាំមាន សាំសេរ៉ាយ សេហារា អថាលា
27. យ៉ារេសយ៉ា អេលីយ៉ា និងស៊ីកគ្រី។
28. អ្នកទាំងនេះសុទ្ធតែជាមេដឹកនាំលើក្រុមគ្រួសារ តាមតំណវង្សត្រកូលរបស់គេរៀងៗខ្លួន។ ពួកគេរស់នៅក្រុងយេរូសាឡឹម។
29. អ្នកសង់ក្រុងគីបៀនរស់នៅក្នុងក្រុងនោះ។ ប្រពន្ធរបស់គាត់ឈ្មោះម៉ាកា
30. កូនរបស់គាត់មានអាប់ដូន ជាកូនច្បង បន្ទាប់មក ស៊ើរ គីស បាល ណាដាប
31. កេដោរ អហ៊ីយ៉ូ សាការី
32. និងមីកឡូត ដែលជាឪពុករបស់សាំម៉ា។ អ្នកទាំងនោះក៏រស់នៅក្រុងយេរូសាឡឹមជាមួយបងប្អូនរបស់គេដែរ។
33. លោកនើរជាឪពុករបស់លោកគីស លោកគីសជាឪពុករបស់ព្រះបាទសូល ព្រះបាទសូលជាបិតារបស់សម្ដេចយ៉ូណាថាន ម៉ាលគី-ស៊ូអា អប៊ីណាដាប់ និងអែសបាល។
34. កូនរបស់សម្ដេចយ៉ូណាថានគឺមេរីប-បាល ហើយលោកមេរីប-បាលជាឪពុករបស់លោកមីកា។
35. កូនរបស់លោកមីកាមាន ពីថូន មេឡេក ថាក់រា និងអហាស។