1. លោកបេនយ៉ាមីន បង្កើតបានបេឡា ជាកូនច្បង បន្ទាប់មក អាសបែលជាកូនទីពីរ អហ៊ីរ៉ាមជាកូនទីបី
2. ណូហាជាកូនទីបួន និងរ៉ាផាជាកូនទីប្រាំ។
3. កូនរបស់លោកបេឡាមានអតដើរ កេរ៉ា អប៊ីហ៊ូដ
4. អប៊ីសួ ណាម៉ាន អហ៊ូអា
5. កេរ៉ា សេភូផាន និងហ៊ូរ៉ាម។
6. រីឯកូនចៅរបស់អេហូដ ជាមេដឹកនាំលើក្រុមគ្រួសាររបស់ពួកគេ ក្នុងចំណោមអ្នកស្រុកកេបា ដែលប្ដូរទីលំនៅទៅក្រុងម៉ាណាហាត់
7. មានណាម៉ាន អហ៊ីយ៉ា និងកេរ៉ា។ គឺលោកកេរ៉ានេះហើយដែលនាំពួកគេឲ្យប្ដូរទីលំនៅ។ គាត់ជាឪពុករបស់លោកអ៊ូសា និងលោកអប៊ីហ៊ូដ។
8. លោកសាហារ៉ែមបានលែងលះភរិយារបស់គាត់ គឺនាងហ៊ូស៊ីម និងនាងបារ៉ា។ ក្រោយមក គាត់បង្កើតបានកូនចៅ នៅស្រុកម៉ូអាប់
9. ជាមួយនាងហូដេស ជាភរិយាមួយទៀត។ កូនរបស់គាត់ឈ្មោះយ៉ូបាប់ ស៊ីបយ៉ា មេសា ម៉ាលកាម