10. កូនរបស់លោកយេឌីអែលគឺប៊ីលហាន កូនរបស់លោកប៊ីលហានមានយេអ៊ូស បេនយ៉ាមីន អេហ៊ូដ ក្នាអាណា សេថាន តើស៊ីស និងអហ៊ីសាហារ
11. អ្នកទាំងនេះសុទ្ធតែជាកូនរបស់លោកយេឌីអែល ដែលជាមេលើក្រុមគ្រួសាររបស់ខ្លួន និងជាមនុស្សពូកែអង់អាច។ ចំនួនក្រុមគ្រួសាររបស់ពួកគេ មានទាំងអស់១៧ ២០០ នាក់ ហើយជាមនុស្សដែលអាចចេញទៅច្បាំងបាន។
12. រីឯកូនរបស់លោកអៀរគឺ ស៊ូភីម និងហ៊ូភីម ហើយកូនរបស់លោកអហ៊ើរគឺហ៊ូស៊ីម។
13. កូនរបស់លោកណែបថាលី ដែលជាកូនរបស់នាងប៊ីលហា មានយ៉ាស៊ាល គូនី យេស៊ើរ និងស៊ីលីម។
14. កូនរបស់លោកម៉ាណាសេ គឺ អាសរាល និងម៉ាគារ ជាកូនដែលប្រពន្ធចុង ជាស្ត្រីសាសន៍អើរ៉ាម បានបង្កើតជូនលោក លោកម៉ាគារជាឪពុករបស់លោកកាឡាដ។
15. លោកម៉ាគារបានរកប្រពន្ធឲ្យហ៊ូភីម និងស៊ូភីម។ ប្អូនស្រីរបស់គាត់ឈ្មោះនាងម៉ាកា។ កូនទីពីររបស់គាត់ឈ្មោះស្លូផិហាត លោកស្លូផិហាតមានសុទ្ធតែកូនស្រី។
16. នាងម៉ាកា ជាភរិយារបស់លោកម៉ាគារ បង្កើតបានកូនប្រុសមួយ ហើយដាក់ឈ្មោះថាពេរេស។ ប្អូនរបស់គាត់ឈ្មោះ សេរេស ដែលត្រូវជាឪពុករបស់អ៊ូឡាម និងរ៉ាគែម។