1. លោកអ៊ីសាខារមានកូនបួននាក់ គឺថូឡា ពូវ៉ា យ៉ាស៊ូប និងស៊ីមរ៉ូន។
2. កូនរបស់លោកថូឡា មាន អ៊ូស៊ី រេផាយ៉ា យេរីអែល យ៉ាម៉ាយ យីបសាម និងសាំយូអែល។ អ្នកទាំងនេះសុទ្ធតែជាមេដឹកនាំលើអំបូរថូឡា និងជាមនុស្សពូកែអង់អាចក្នុងក្រុមគ្រួសាររបស់ខ្លួន។ នៅជំនាន់ព្រះបាទដាវីឌ ពួកគេមានចំនួនទាំងអស់ ២២ ៦០០នាក់។
3. កូនរបស់លោកអ៊ូស៊ី គឺ យីស រ៉ាហ៊ា កូនរបស់លោកយីសរ៉ាហ៊ាមាន មីកែល អូបាឌា យ៉ូអែល និងយីសយ៉ា គឺមានមេដឹកនាំទាំងអស់ប្រាំនាក់។
4. នៅជាមួយពួកគេ មានពួកទាហានប្រដាប់អាវុធ ដែលអាចធ្វើសឹកបាន ចំនួន ៣៦ ០០០នាក់ ដោយគិតតាមវង្សត្រកូល និងតាមក្រុមគ្រួសាររបស់ពួកគេ ព្រោះពួកគេមានប្រពន្ធច្រើន ហើយកូនក៏ច្រើនដែរ។
5. នៅក្នុងអំបូរទាំងប៉ុន្មាននៃកុលសម្ព័ន្ធអ៊ីសាខារ ចំនួនបងប្អូនរបស់ពួកគេជំរឿនបានទាំងអស់ ៨៧ ០០០ នាក់ ដែលសុទ្ធតែជាមនុស្សពូកែអង់អាច។
6. លោកបេនយ៉ាមីនមានកូនបីនាក់ គឺបេឡា បេគើរ និងយេឌីអែល។
7. កូនរបស់លោកបេឡាមានអេសបូន អ៊ូស៊ី អ៊ូស៊ាល យេរីម៉ូត និងអ៊ីរី គឺទាំងអស់ប្រាំនាក់ ដែលសុទ្ធតែជាមេដឹកនាំលើក្រុមគ្រួសាររបស់ខ្លួន និងជាមនុស្សពូកែអង់អាច។ ចំនួនក្រុមគ្រួសាររបស់ពួកគេ ជំរឿនបានទាំងអស់ ២២ ០៣៤នាក់។
8. កូនរបស់លោកបេគើរមានសេមីរ៉ា យ៉ូអាស់ អេលាស៊ើរ អេលីយ៉ូណៃ អុមរី យេរេម៉ូត អប៊ីយ៉ា អណាថោត និងអឡាមេត។ អ្នកទាំងនេះសុទ្ធតែជាកូនរបស់លោកបេគើរ
9. ដែលជាមេលើក្រុមគ្រួសាររបស់ខ្លួន និងជាមនុស្សពូកែអង់អាច។ ចំនួនក្រុមគ្រួសាររបស់ពួកគេ ដែលជំរឿនតាមវង្សត្រកូលមានទាំងអស់ ២០ ២០០នាក់។
10. កូនរបស់លោកយេឌីអែលគឺប៊ីលហាន កូនរបស់លោកប៊ីលហានមានយេអ៊ូស បេនយ៉ាមីន អេហ៊ូដ ក្នាអាណា សេថាន តើស៊ីស និងអហ៊ីសាហារ