66. អំបូរខ្លះទៀតនៃកូនចៅកេហាត់បានទទួលក្រុងនានា ក្នុងទឹកដីរបស់កុលសម្ព័ន្ធអេប្រាអ៊ីម។
67. គេបានប្រគល់ក្រុងជម្រកឲ្យអ្នកទាំងនោះ គឺក្រុងស៊ីគែម ដែលស្ថិតនៅក្នុងតំបន់ភ្នំអេប្រាអ៊ីម និងវាលស្មៅនៅជុំវិញ ក្រុងកេស៊ើរ និងវាលស្មៅនៅជុំវិញ
68. ក្រុងយ៉ុកម៉ាម និងវាលស្មៅនៅជុំវិញ ក្រុងបេតហូរ៉ូន និងវាលស្មៅនៅជុំវិញ
69. ក្រុងអាយ៉ាឡូន និងវាលស្មៅនៅជុំវិញ ក្រុងកាថ-រីម៉ូន និងវាលស្មៅនៅជុំវិញ។
70. ក្នុងទឹកដីរបស់កុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល កូនចៅកេហាត់ដែលនៅសល់ទទួលបានក្រុងអាន់នើរ និងវាលស្មៅនៅជុំវិញ ក្រុង ប៊ីលាម និងវាលស្មៅនៅជុំវិញ។
71. គេបានប្រគល់ក្រុងនានាក្នុងទឹកដីរបស់អំបូរម៉ាណាសេចំនួនពាក់កណ្ដាល ឲ្យកូនចៅគើសុន គឺក្រុងកូឡាន នៅស្រុកបាសាន និងវាលស្មៅនៅជុំវិញ ក្រុងអាសថារ៉ូត និងវាលស្មៅនៅជុំវិញ។
72. ក្នុងទឹកដីរបស់កុលសម្ព័ន្ធអ៊ីសាខារ ពួកគេទទួលបានក្រុងកេដេស និងវាលស្មៅនៅជុំវិញ ក្រុងដាប្រាត និងវាលស្មៅនៅជុំវិញ
73. ក្រុងរ៉ាម៉ូត និងវាលស្មៅនៅជុំវិញក្រុងអានេម និងវាលស្មៅនៅជុំវិញ។
74. ក្នុងទឹកដីរបស់កុលសម្ព័ន្ធអេស៊ើរ ពួកគេទទួលបានក្រុងម៉ាសាល់ និងវាលស្មៅនៅជុំវិញ ក្រុងអាប់ដូន និងវាលស្មៅនៅជុំវិញ
75. ក្រុងហ៊ូកូក និងវាលស្មៅនៅជុំវិញ ក្រុងរេហុប និងវាលស្មៅនៅជុំវិញ។
76. ក្នុងទឹកដីរបស់កុលសម្ព័ន្ធណែបថាលី ពួកគេទទួលបានក្រុងកេដេស នៅស្រុកកាលីឡេ និងវាលស្មៅនៅជុំវិញ ក្រុងហាំម៉ូន និងវាលស្មៅនៅជុំវិញ ក្រុងគារយ៉ាថែម និងវាលស្មៅនៅជុំវិញ។
77. ពួកលេវីឯទៀតៗគឺកូនចៅលោកម៉្រារី បានទទួលក្រុងនានា ក្នុងទឹកដីរបស់កុលសម្ព័ន្ធសាប់យូឡូនដូចតទៅ គឺក្រុងរីម៉ូន និងវាលស្មៅនៅជុំវិញ ក្រុងតាបោរ និងវាលស្មៅនៅជុំវិញ។
78. នៅត្រើយខាងកើតទន្លេយ័រដាន់ គឺនៅទល់មុខនឹងក្រុងយេរីខូ ក្នុងទឹកដីរបស់កុលសម្ព័ន្ធរូបេន ពួកគេទទួលបានក្រុងបេស៊ើរ ដែលស្ថិតនៅតំបន់វាលរហោស្ថាន និងវាលស្មៅនៅជុំវិញ ក្រុងយ៉ាហាស និងវាលស្មៅនៅជុំវិញ
79. ក្រុងក្ដេម៉ូត និងវាលស្មៅនៅជុំវិញ ក្រុងមេផាត និងវាលស្មៅនៅជុំវិញ។
80. ក្នុងទឹកដីរបស់កុលសម្ព័ន្ធកាដ ពួកគេទទួលបានក្រុងរ៉ាម៉ូតនៅស្រុកកាឡាដ និងវាលស្មៅនៅជុំវិញ ក្រុងម៉ាហាណែម និងវាលស្មៅនៅជុំវិញ
81. ក្រុងហេសបូន និងវាលស្មៅនៅជុំវិញ ក្រុងយ៉ាស៊ើរ និងវាលស្មៅនៅជុំវិញ។