59. ក្រុងអាសាន និងវាលស្មៅនៅជុំវិញ ក្រុងបេតសេមែស និងវាលស្មៅនៅជុំវិញ។
60. ក្នុងទឹកដីនៃកុលសម្ព័ន្ធបេនយ៉ាមីន ពួកគេទទួលបានក្រុងកេបា និងវាលស្មៅនៅជុំវិញ ក្រុងអាលេមែត និងវាលស្មៅនៅជុំវិញ ក្រុងអាណាថោត និងវាលស្មៅនៅជុំវិញ។ សរុបទាំងអស់ អំបូរកេហាត់ទទួលបានដប់បីក្រុង។
61. កូនចៅកេហាត់ឯទៀតៗទទួលបានក្រុងដប់នៅក្នុងទឹកដីរបស់កុលសម្ព័ន្ធអេប្រាអ៊ីម កុលសម្ព័ន្ធដាន់ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល ដោយការចាប់ឆ្នោត។
62. អំបូរនានានៃកូនចៅគើសុនទទួលបានក្រុងដប់បី ពីកុលសម្ព័ន្ធអ៊ីសាខារ កុលសម្ព័ន្ធអេស៊ើរ កុលសម្ព័ន្ធណែបថាលី និងកុលសម្ព័ន្ធម៉ាណាសេនៅស្រុកបាសាន។
63. អំបូរនានានៃកូនចៅម៉្រារីទទួលបានក្រុងដប់ពីរ ដោយការចាប់ឆ្នោតពីកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធសាប់យូឡូន។