51. ប៊ូកគី អ៊ូស៊ី សេរ៉ាហ៊ា
52. មេរ៉ាយ៉ូត អម៉ារា អហ៊ីទូប
53. សាដុក អហ៊ីម៉ាស។
54. រីឯកន្លែង និងទឹកដី ដែលកូនចៅលេវីរស់នៅមានដូចតទៅ:អំបូរកេហាត់ជាកូនចៅរបស់លោកអើរ៉ុន ទទួលចំណែកមុនគេ ដោយការចាប់ឆ្នោត។
55. ពួកគេទទួលបានក្រុងហេប្រុន នៅស្រុកយូដា ព្រមទាំងវាលស្មៅដែលនៅជុំវិញ។
56. រីឯស្រែចម្ការ និងភូមិនានាដែលនៅជាប់នឹងក្រុងនោះវិញ គេបានប្រគល់ជូនលោកកាលែប ជាកូនរបស់លោកយេភូនេ។
57. គេក៏បានចែកក្រុងជម្រកទាំងប៉ុន្មានឲ្យកូនចៅរបស់លោកអើរ៉ុនដែរ គឺក្រុងហេប្រុន ក្រុងលីបណា និងវាលស្មៅនៅជុំវិញ ក្រុងយ៉ាទៀរ ក្រុងអែសថេម៉ូរ និងវាលស្មៅនៅជុំវិញ
58. ក្រុងហូឡូន និងវាលស្មៅនៅជុំវិញ ក្រុងដេបៀរ និងវាលស្មៅនៅជុំវិញ
59. ក្រុងអាសាន និងវាលស្មៅនៅជុំវិញ ក្រុងបេតសេមែស និងវាលស្មៅនៅជុំវិញ។
60. ក្នុងទឹកដីនៃកុលសម្ព័ន្ធបេនយ៉ាមីន ពួកគេទទួលបានក្រុងកេបា និងវាលស្មៅនៅជុំវិញ ក្រុងអាលេមែត និងវាលស្មៅនៅជុំវិញ ក្រុងអាណាថោត និងវាលស្មៅនៅជុំវិញ។ សរុបទាំងអស់ អំបូរកេហាត់ទទួលបានដប់បីក្រុង។
61. កូនចៅកេហាត់ឯទៀតៗទទួលបានក្រុងដប់នៅក្នុងទឹកដីរបស់កុលសម្ព័ន្ធអេប្រាអ៊ីម កុលសម្ព័ន្ធដាន់ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល ដោយការចាប់ឆ្នោត។
62. អំបូរនានានៃកូនចៅគើសុនទទួលបានក្រុងដប់បី ពីកុលសម្ព័ន្ធអ៊ីសាខារ កុលសម្ព័ន្ធអេស៊ើរ កុលសម្ព័ន្ធណែបថាលី និងកុលសម្ព័ន្ធម៉ាណាសេនៅស្រុកបាសាន។
63. អំបូរនានានៃកូនចៅម៉្រារីទទួលបានក្រុងដប់ពីរ ដោយការចាប់ឆ្នោតពីកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធសាប់យូឡូន។
64. កូនចៅអ៊ីស្រាអែលបានប្រគល់ក្រុងទាំងនោះ ព្រមទាំងវាលស្មៅនៅជុំវិញ ទៅឲ្យកុលសម្ព័ន្ធលេវី។