43. លោកស៊ីម៉ាយជាកូនរបស់លោកយ៉ាហាត់ លោកយ៉ាហាត់ជាកូនរបស់លោកគើសុន លោកគើសុនជាកូនរបស់លោកលេវី។
44. នៅខាងឆ្វេងមានកូនចៅរបស់លោកម៉្រារី ដែលជាក្រុមចម្រៀង ដឹកនាំដោយលោកអេថានជាកូនរបស់លោកគីស៊ី លោកគីស៊ីជាកូនរបស់លោកអាប់ឌី លោកអាប់ឌីជាកូនរបស់លោកម៉ាលូក
45. លោកម៉ាលូកជាកូនរបស់លោកហាសាបយ៉ា លោកហាសាបយ៉ាជាកូនរបស់លោកអម៉ាស៊ា លោកអម៉ាស៊ាជាកូនរបស់លោកហ៊ីលគីយ៉ា
46. លោកហ៊ីលគីយ៉ាជាកូនរបស់លោកអាំស៊ី លោកអាំស៊ីជាកូនរបស់លោកបានី លោកបានីជាកូនរបស់លោកសេមើរ
47. លោកសេមើរជាកូនរបស់លោកម៉ាសលី លោកម៉ាលីជាកូនរបស់លោកមូស៊ី លោកមូស៊ីជាកូនរបស់លោកម៉្រារី លោកម៉្រារីជាកូនរបស់លោកលេវី។
48. កូនចៅលេវីឯទៀតៗដែលជាបងប្អូនរបស់ពួកគេ ទទួលភារកិច្ចបំពេញការងារទាំងប៉ុន្មាននៅក្នុងព្រះពន្លា ជាព្រះដំណាក់របស់ព្រះជាម្ចាស់។
49. លោកអើរ៉ុន និងកូនចៅរបស់លោក មាននាទីថ្វាយយញ្ញបូជានៅលើអាសនៈ សម្រាប់ថ្វាយតង្វាយដុត ព្រមទាំងដុតគ្រឿងក្រអូបនៅលើអាសនៈសម្រាប់ដុតគ្រឿងក្រអូបដែរ។ ពួកលោកបំពេញការងារទាំងប៉ុន្មាននៅក្នុងទីសក្ការៈបំផុត ហើយធ្វើពិធីរំដោះបាបឲ្យជនជាតិអ៊ីស្រាអែល ស្របតាមសេចក្ដីទាំងប៉ុន្មានដែលលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះជាម្ចាស់ បានបង្គាប់ទុក។
50. កូនចៅរបស់លោកអើរ៉ុន មានឈ្មោះតាមតំណវង្សត្រកូល ជាបន្តបន្ទាប់គ្នា ដូចតទៅ: អេឡាសារ ភីនេហាស អប៊ីសួ
51. ប៊ូកគី អ៊ូស៊ី សេរ៉ាហ៊ា
52. មេរ៉ាយ៉ូត អម៉ារា អហ៊ីទូប
53. សាដុក អហ៊ីម៉ាស។
54. រីឯកន្លែង និងទឹកដី ដែលកូនចៅលេវីរស់នៅមានដូចតទៅ:អំបូរកេហាត់ជាកូនចៅរបស់លោកអើរ៉ុន ទទួលចំណែកមុនគេ ដោយការចាប់ឆ្នោត។
55. ពួកគេទទួលបានក្រុងហេប្រុន នៅស្រុកយូដា ព្រមទាំងវាលស្មៅដែលនៅជុំវិញ។
56. រីឯស្រែចម្ការ និងភូមិនានាដែលនៅជាប់នឹងក្រុងនោះវិញ គេបានប្រគល់ជូនលោកកាលែប ជាកូនរបស់លោកយេភូនេ។
57. គេក៏បានចែកក្រុងជម្រកទាំងប៉ុន្មានឲ្យកូនចៅរបស់លោកអើរ៉ុនដែរ គឺក្រុងហេប្រុន ក្រុងលីបណា និងវាលស្មៅនៅជុំវិញ ក្រុងយ៉ាទៀរ ក្រុងអែសថេម៉ូរ និងវាលស្មៅនៅជុំវិញ
58. ក្រុងហូឡូន និងវាលស្មៅនៅជុំវិញ ក្រុងដេបៀរ និងវាលស្មៅនៅជុំវិញ
59. ក្រុងអាសាន និងវាលស្មៅនៅជុំវិញ ក្រុងបេតសេមែស និងវាលស្មៅនៅជុំវិញ។