30. សាំម៉ា ហាគីយ៉ា អសាយ៉ា។
31. កាលហិបនៃសម្ពន្ធមេត្រីមានកន្លែងសម្រាកហើយ ព្រះបាទដាវីឌបានតែងតាំងឲ្យមានអ្នកទទួលបន្ទុកផ្នែកខាងចម្រៀង នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។
32. មុនពេលព្រះបាទសាឡូម៉ូនសង់ព្រះដំណាក់របស់ព្រះអម្ចាស់ នៅក្រុងយេរូសាឡឹម អ្នកទាំងនោះតែងបំពេញមុខងារផ្នែកខាងចម្រៀងនេះ នៅមុខព្រះពន្លា គឺនៅមុខពន្លាជួបព្រះអម្ចាស់ តាមក្បួនច្បាប់ដែលមានចែងទុក។
33. អស់អ្នកដែលបំពេញការងារនេះជាមួយកូនចៅរបស់ខ្លួន ក្នុងចំណោមកូនចៅរបស់លោកកេហាត់មាន លោកហេម៉ានជាអ្នកចម្រៀង គាត់ត្រូវជាកូនរបស់លោកយ៉ូអែល លោកយ៉ូអែលជាកូនរបស់លោកសាំយូអែល
34. លោកសាំយូអែលជាកូនរបស់លោកអែលកាណា លោកអែលកាណាជាកូនរបស់លោកយេរ៉ូហាំ លោកយេរ៉ូហាំជាកូនរបស់លោកអេលាប លោកអេលាបជាកូនរបស់លោកណាហាត់
35. លោកណាហាត់ជាកូនរបស់លោកស៊ូភ លោកស៊ូភជាកូនរបស់លោកអែលកាណា លោកអែលកាណាជាកូនរបស់លោកម៉ាហាត់ លោកម៉ាហាត់ជាកូនរបស់លោកអម៉ាសាយ
36. លោកអម៉ាសាយជាកូនរបស់លោកអែលកាណា លោកអែលកាណាជាកូនរបស់លោកយ៉ូអែល លោកយ៉ូអែលជាកូនរបស់លោកអសារា លោកអសារាជាកូនរបស់លោកសេផានា
37. លោកសេផានាជាកូនរបស់លោកថាហាត់ លោកថាហាត់ជាកូនរបស់លោកអាស់ស៊ា លោកអាស់ស៊ារជាកូនរបស់លោកអេបៀសាប់ លោកអេបៀសាប់ជាកូនរបស់លោកកូរេ
38. លោកកូរេជាកូនរបស់លោកយីតសារ លោកយីតសារជាកូនរបស់លោកកេហាត់ លោកកេហាត់ ជាកូនរបស់លោកលេវី លោកលេវីជាកូនរបស់លោកអ៊ីស្រាអែល។
39. នៅខាងស្ដាំដៃលោកហេម៉ានមាន លោកអេសាភ ជាសហការីរបស់គាត់។ លោកអេសាភត្រូវជាកូនរបស់លោកបេរេគា លោកបេរេគាជាកូនរបស់លោកសាំម៉ា
40. លោកសាំម៉ាជាកូនរបស់លោកមីកែល លោកមីកែលជាកូនរបស់លោកបាសេយ៉ា លោកបាសេយ៉ាជាកូនរបស់លោកម៉ាលគា
41. លោកម៉ាលគាជាកូនរបស់លោកអែតនី លោកអែតនីជាកូនរបស់លោកសេរ៉ាស លោកសេរ៉ាសជាកូនរបស់លោកអដាយ៉ា
42. លោកអដាយ៉ាជាកូនរបស់លោកអេថាន លោកអេថានជាកូនរបស់លោកស៊ីម៉ា លោកស៊ីម៉ាជាកូនរបស់លោកស៊ីម៉ាយ
43. លោកស៊ីម៉ាយជាកូនរបស់លោកយ៉ាហាត់ លោកយ៉ាហាត់ជាកូនរបស់លោកគើសុន លោកគើសុនជាកូនរបស់លោកលេវី។
44. នៅខាងឆ្វេងមានកូនចៅរបស់លោកម៉្រារី ដែលជាក្រុមចម្រៀង ដឹកនាំដោយលោកអេថានជាកូនរបស់លោកគីស៊ី លោកគីស៊ីជាកូនរបស់លោកអាប់ឌី លោកអាប់ឌីជាកូនរបស់លោកម៉ាលូក
45. លោកម៉ាលូកជាកូនរបស់លោកហាសាបយ៉ា លោកហាសាបយ៉ាជាកូនរបស់លោកអម៉ាស៊ា លោកអម៉ាស៊ាជាកូនរបស់លោកហ៊ីលគីយ៉ា
46. លោកហ៊ីលគីយ៉ាជាកូនរបស់លោកអាំស៊ី លោកអាំស៊ីជាកូនរបស់លោកបានី លោកបានីជាកូនរបស់លោកសេមើរ
47. លោកសេមើរជាកូនរបស់លោកម៉ាសលី លោកម៉ាលីជាកូនរបស់លោកមូស៊ី លោកមូស៊ីជាកូនរបស់លោកម៉្រារី លោកម៉្រារីជាកូនរបស់លោកលេវី។
48. កូនចៅលេវីឯទៀតៗដែលជាបងប្អូនរបស់ពួកគេ ទទួលភារកិច្ចបំពេញការងារទាំងប៉ុន្មាននៅក្នុងព្រះពន្លា ជាព្រះដំណាក់របស់ព្រះជាម្ចាស់។