14. លោកអសារាជាឪពុករបស់លោកសេរ៉ាយ៉ា លោកសេរ៉ាយ៉ាជាឪពុករបស់លោកយេហូសាដាក។
15. នៅគ្រាដែលព្រះអម្ចាស់ឲ្យព្រះបាទនេប៊ូក្នេសាកៀរអ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមទៅជាឈ្លើយនោះ លោកយេហូសាដាកក៏ត្រូវគេនាំយកទៅដែរ។
16. កូនរបស់លោកលេវីមាន គើរសុន កេហាត់ និងម៉្រារី។
17. កូនរបស់លោកគើសុនមាន លីបនី និងស៊ីម៉ៃ។
18. កូនរបស់លោកកេហាត់មាន អាំរ៉ាម យីសារ ហេប្រូន និងអ៊ូស៊ាល។
19. កូនរបស់លោកម៉្រារីមាន ម៉ាស់លី និងមូស៊ី។ អំបូរទាំងប៉ុន្មាននៃកូនចៅលេវីមានឈ្មោះតាមបុព្វបុរសរបស់ពួកគេដូចតទៅ:
20. កូនចៅរបស់លោកគើរសុនមានរាយនាមតាមតំណវង្សត្រកូល ជាបន្តបន្ទាប់គ្នាដូចតទៅ: លីបនី យ៉ាហាត់ ស៊ីម៉ា
21. យ៉ូអា អ៊ីដោ សេរ៉ាស និងយាតរ៉ាយ។
22. កូនចៅរបស់លោកកេហាត់មានរាយនាមតាមតំណវង្សត្រកូល ជាបន្តបន្ទាប់គ្នាដូចតទៅ: អមីណាដាប់ កូរេ អាស់សៀរ
23. អែលកាណា អេបៀសាប់ អាស់ស៊ារ
24. ថាហាត់ អ៊ូរាល អ៊ូស៊ីយ៉ា សូល