13. លោកសាលូមជាឪពុករបស់លោកហ៊ីលគីយ៉ា លោកហ៊ីលគីយ៉ាជាឪពុករបស់លោកអសារា
14. លោកអសារាជាឪពុករបស់លោកសេរ៉ាយ៉ា លោកសេរ៉ាយ៉ាជាឪពុករបស់លោកយេហូសាដាក។
15. នៅគ្រាដែលព្រះអម្ចាស់ឲ្យព្រះបាទនេប៊ូក្នេសាកៀរអ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមទៅជាឈ្លើយនោះ លោកយេហូសាដាកក៏ត្រូវគេនាំយកទៅដែរ។
16. កូនរបស់លោកលេវីមាន គើរសុន កេហាត់ និងម៉្រារី។
17. កូនរបស់លោកគើសុនមាន លីបនី និងស៊ីម៉ៃ។
18. កូនរបស់លោកកេហាត់មាន អាំរ៉ាម យីសារ ហេប្រូន និងអ៊ូស៊ាល។
19. កូនរបស់លោកម៉្រារីមាន ម៉ាស់លី និងមូស៊ី។ អំបូរទាំងប៉ុន្មាននៃកូនចៅលេវីមានឈ្មោះតាមបុព្វបុរសរបស់ពួកគេដូចតទៅ:
20. កូនចៅរបស់លោកគើរសុនមានរាយនាមតាមតំណវង្សត្រកូល ជាបន្តបន្ទាប់គ្នាដូចតទៅ: លីបនី យ៉ាហាត់ ស៊ីម៉ា
21. យ៉ូអា អ៊ីដោ សេរ៉ាស និងយាតរ៉ាយ។
22. កូនចៅរបស់លោកកេហាត់មានរាយនាមតាមតំណវង្សត្រកូល ជាបន្តបន្ទាប់គ្នាដូចតទៅ: អមីណាដាប់ កូរេ អាស់សៀរ
23. អែលកាណា អេបៀសាប់ អាស់ស៊ារ
24. ថាហាត់ អ៊ូរាល អ៊ូស៊ីយ៉ា សូល
25. កូនរបស់លោកអែលកាណាគឺ អម៉ាសាយ និងអហ៊ីម៉ូត
26. អែលកាណា សូផាយ ណាហាត់
27. អេលាប យេរូហាំ អែលកាណា។
28. រីឯកូនរបស់លោកសាំយូអែលគឺ យ៉ូអែល ជាកូនច្បង និងអប៊ីយ៉ា។
29. កូនចៅរបស់លោកម៉្រារីមានរាយនាមតាមតំណវង្សត្រកូល ជាបន្តបន្ទាប់គ្នា ដូចតទៅ: ម៉ាសលី លីបនី ស៊ីម៉ាយ អ៊ូសា
30. សាំម៉ា ហាគីយ៉ា អសាយ៉ា។
31. កាលហិបនៃសម្ពន្ធមេត្រីមានកន្លែងសម្រាកហើយ ព្រះបាទដាវីឌបានតែងតាំងឲ្យមានអ្នកទទួលបន្ទុកផ្នែកខាងចម្រៀង នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។