1. កូនរបស់លោកលេវីមាន គើរសុន កេហាត់ និងម៉្រារី។
2. កូនរបស់លោកកេហាត់មាន អាំរ៉ាម យីតសារ ហេប្រូន និងអ៊ូសាល។
3. កូនរបស់លោកអាំរ៉ាមមាន អើរ៉ុន ម៉ូសេ និងម៉ារាម។ កូនរបស់លោកអើរ៉ុនមាន ណាដាប អប៊ីហ៊ូវ អេឡាសារ និងអ៊ីថាម៉ារ។
4. លោកអេឡាសារជាឪពុករបស់លោកភីនេហាស លោកភីនេហាសជាឪពុករបស់លោកអប៊ីសួរ
5. លោកអប៊ីសួរជាឪពុករបស់លោកប៊ូកគី លោកប៊ូកគីជាឪពុករបស់លោកអ៊ូស៊ី
6. លោកអ៊ូស៊ីជាឪពុករបស់លោកសេរ៉ាហ៊ា លោកសេរ៉ាហ៊ាជាឪពុករបស់លោកមេរ៉ាយ៉ូត
7. លោកមេរ៉ាយ៉ូតជាឪពុករបស់លោកអម៉ារា លោកអម៉ារាជាឪពុករបស់លោកអហ៊ីទូប