១ របាក្សត្រ 5:10-12 Khmer Standard Version (KHSV)

10. នៅ​រជ្ជ‌កាល​របស់​ព្រះ‌បាទ​សូល កូន​ចៅ​រូបេន​បាន​ច្បាំង​នឹង​ជន‌ជាតិ​ហាកា‌រេន ហើយ​គ្រប់‌គ្រង​លើ​ជន‌ជាតិ​នោះ ព្រម​ទាំង​រស់​នៅ​ក្នុង​ជំរំ​របស់​ពួក​គេ ក្នុង​តំបន់​ប៉ែក​ខាង​កើត​ស្រុក​កាឡាដ​ទាំង​មូល។

11. ពូជ‌ពង្ស​របស់​លោក​កាដ រស់​នៅ​ក្បែរ​ពូជ‌ពង្ស​របស់​រូបេន ក្នុង​ស្រុក​បាសាន និង​រហូត​ដល់​សាល‌កា។

12. លោក​យ៉ូ‌អែល​ជា​មេ​ដឹក​នាំ​របស់​ពួក​គេ អ្នក​បន្ទាប់​គឺ​លោក​សាផាម រួច​ហើយ​មាន​លោក​យ៉ាណាយ និង​លោក​សាផាត់​នៅ​ស្រុក​បាសាន។

១ របាក្សត្រ 5