7. រីឯកូនរបស់នាងហេឡាមាន សេរ៉េត សូហារ និងអេតណាន។
8. លោកកោសបង្កើតអនូប និងសូបេបា ព្រមទាំងអំបូរអខាហែល ជាកូនរបស់ហារូម។
9. លោកយ៉ាបេសជាមនុស្សដែលគេរាប់អានជាងបងប្អូនរបស់គាត់។ ម្ដាយរបស់គាត់បានដាក់ឈ្មោះគាត់ថា យ៉ាបេស ដោយពោលថា «ខ្ញុំបានបង្កើតកូននេះមកដោយឈឺចាប់»។
10. លោកយ៉ាបេសបានអង្វររកព្រះរបស់ជនជាតិអ៊ីស្រាអែលថា «សូមប្រទានពរទូលបង្គំ សូមពង្រីកទឹកដីរបស់ទូលបង្គំ ហើយដាក់ព្រះហស្ដលើទូលបង្គំ កុំឲ្យទូលបង្គំជួបប្រទះទុក្ខវេទនា និងការឈឺចាប់ឡើយ!»។ ព្រះជាម្ចាស់ក៏ប្រោសប្រទានតាមសំណូមពររបស់គាត់។