27. លោកស៊ីម៉ាយមានកូនប្រុសដប់ប្រាំមួយនាក់ និងកូនស្រីប្រាំមួយនាក់ រីឯបងប្អូនរបស់គាត់មិនសូវមានកូនច្រើនទេ។ ពូជពង្សរបស់លោកស៊ីម្មានមិនកើនចំនួនច្រើន ដូចពូជពង្សរបស់លោកយូដាឡើយ។
28. អ្នកទាំងនោះរស់នៅតាមក្រុងបៀរសេបា ម៉ូឡាដា ហាសា-ស៊ូអាល
29. ប៊ីលហា អេសែម ថូឡាឌ
30. បេធូល ហោម៉ា ស៊ីកឡាក់
31. បេត-ម៉ារកាបូត ហាសារ-ស៊ូសា បេត-ប៊ីរៃ ហើយនៅស្អារ៉ែម។ ពួកគេរស់នៅតាមក្រុងទាំងនោះ រហូតដល់រជ្ជកាលព្រះបាទដាវីឌ។
32. ពួកគេក៏រស់នៅតាមក្រុងប្រាំទៀតគឺ អេថាម អាយីន រីម៉ូន ថូកែន និងអេសាន
33. ព្រមទាំងស្រុកភូមិដែលនៅជុំវិញក្រុងទាំងនោះ រហូតដល់ក្រុងបាល។ នេះជាឈ្មោះក្រុងដែលពួកគេរស់នៅ និងបញ្ជីរាយនាមពូជពង្សរបស់ពួកគេ។
34. មេដឹកនាំអំបូររបស់ពួកគេមានរាយនាមដូចតទៅ: លោកមសូបាប់ លោកយ៉ាមលេក លោកយ៉ូសា ជាកូនរបស់លោកអម៉ាស៊ា
35. លោកយ៉ូអែល លោកយេហ៊ូវ ជាកូនរបស់លោកយ៉ូស៊ីមយ៉ា ជាចៅរបស់លោកសេរ៉ាយ៉ា និងជាចៅទួតរបស់លោកអស៊ីអែល
36. លោកអេលីយ៉ូណៃ លោកយាកូបា លោកយេសូហាយ៉ា លោកអសាយ៉ា លោកអឌីអែល លោកយេស៊ីមាល លោកបេណាយ៉ា
37. លោកស៊ីសា ជាកូនរបស់លោកស៊ីភី ជាចៅរបស់លោកអឡូន ជាចៅទួតរបស់លោកយេដាយ៉ា ជាចៅលួតរបស់លោកស៊ីមរី និងជាចៅលារបស់លោកសេម៉ាយ៉ា។
38. ក្រុមគ្រួសាររបស់ពួកគេបានកើនចំនួនឡើងជាច្រើន។
39. ដូច្នេះ ពួកគេតាំងទីលំនៅរហូតដល់ច្រកចូលក្រុងកេដោរ ដែលនៅខាងកើតជ្រលងភ្នំ ដើម្បីស្វែងរកវាលស្មៅសម្រាប់ចិញ្ចឹមហ្វូងសត្វ។