១ របាក្សត្រ 4:27-32 Khmer Standard Version (KHSV)

27. លោក​ស៊ីម៉ាយ​មាន​កូន​ប្រុស​ដប់​ប្រាំ​មួយ​នាក់ និង​កូន​ស្រី​ប្រាំ​មួយ​នាក់ រីឯ​បង‌ប្អូន​របស់​គាត់​មិន​សូវ​មាន​កូន​ច្រើន​ទេ។ ពូជ‌ពង្ស​របស់​លោក​ស៊ីម្មាន​មិន​កើន​ចំនួន​ច្រើន ដូច​ពូជ‌ពង្ស​របស់​លោក​យូដា​ឡើយ។

28. អ្នក​ទាំង​នោះ​រស់​នៅ​តាម​ក្រុង​បៀរ‌សេបា ម៉ូឡា‌ដា ហាសា-‌ស៊ូអាល

29. ប៊ីល‌ហា អេសែម ថូឡាឌ

30. បេ‌ធូល ហោម៉ា ស៊ីក‌ឡាក់

31. បេត-‌ម៉ារ‌កាបូត ហាសារ-‌ស៊ូសា បេត-‌ប៊ីរៃ ហើយ​នៅ​ស្អារ៉ែម។ ពួក​គេ​រស់​នៅ​តាម​ក្រុង​ទាំង​នោះ រហូត​ដល់​រជ្ជ‌កាល​ព្រះ‌បាទ​ដាវីឌ។

32. ពួក​គេ​ក៏​រស់​នៅ​តាម​ក្រុង​ប្រាំ​ទៀត​គឺ អេថាម អាយីន រីម៉ូន ថូកែន និង​អេសាន

១ របាក្សត្រ 4