25. កូនចៅរបស់លោកសូលមានរាយនាមតាមតំណវង្សត្រកូល ជាបន្តបន្ទាប់គ្នាដូចតទៅ: សាលូម មីបសាម មីសម៉ា
26. ហាមូអែល សាគើរ និងស៊ីម៉ាយ។
27. លោកស៊ីម៉ាយមានកូនប្រុសដប់ប្រាំមួយនាក់ និងកូនស្រីប្រាំមួយនាក់ រីឯបងប្អូនរបស់គាត់មិនសូវមានកូនច្រើនទេ។ ពូជពង្សរបស់លោកស៊ីម្មានមិនកើនចំនួនច្រើន ដូចពូជពង្សរបស់លោកយូដាឡើយ។
28. អ្នកទាំងនោះរស់នៅតាមក្រុងបៀរសេបា ម៉ូឡាដា ហាសា-ស៊ូអាល
29. ប៊ីលហា អេសែម ថូឡាឌ
30. បេធូល ហោម៉ា ស៊ីកឡាក់
31. បេត-ម៉ារកាបូត ហាសារ-ស៊ូសា បេត-ប៊ីរៃ ហើយនៅស្អារ៉ែម។ ពួកគេរស់នៅតាមក្រុងទាំងនោះ រហូតដល់រជ្ជកាលព្រះបាទដាវីឌ។
32. ពួកគេក៏រស់នៅតាមក្រុងប្រាំទៀតគឺ អេថាម អាយីន រីម៉ូន ថូកែន និងអេសាន
33. ព្រមទាំងស្រុកភូមិដែលនៅជុំវិញក្រុងទាំងនោះ រហូតដល់ក្រុងបាល។ នេះជាឈ្មោះក្រុងដែលពួកគេរស់នៅ និងបញ្ជីរាយនាមពូជពង្សរបស់ពួកគេ។
34. មេដឹកនាំអំបូររបស់ពួកគេមានរាយនាមដូចតទៅ: លោកមសូបាប់ លោកយ៉ាមលេក លោកយ៉ូសា ជាកូនរបស់លោកអម៉ាស៊ា
35. លោកយ៉ូអែល លោកយេហ៊ូវ ជាកូនរបស់លោកយ៉ូស៊ីមយ៉ា ជាចៅរបស់លោកសេរ៉ាយ៉ា និងជាចៅទួតរបស់លោកអស៊ីអែល
36. លោកអេលីយ៉ូណៃ លោកយាកូបា លោកយេសូហាយ៉ា លោកអសាយ៉ា លោកអឌីអែល លោកយេស៊ីមាល លោកបេណាយ៉ា