១ របាក្សត្រ 4:17-28 Khmer Standard Version (KHSV)

17. កូន​របស់​អែសរ៉ា​គឺ​យេធើរ ម៉ារេឌ អេភើរ និង​យ៉ាឡូន។ លោក​ម៉ារេឌ​បាន​រៀប‌ការ​ជា​មួយ​ព្រះ‌នាង​ប៊ីធា ជា​បុត្រី​របស់​ព្រះចៅ​ផារ៉ោន ហើយ​បង្កើត​បាន​ម៉ារាម សាម៉ាយ និង​យីសបា ដែល​ជា​អ្នក​សង់​ក្រុង​អែស‌ធេម៉ូរ។

18. រីឯ​ប្រពន្ធ​មួយ​ទៀត​របស់​គាត់ ដែល​ជា​ជន‌ជាតិ​យូដា បង្កើត​បាន​យេរេឌ ជា​អ្នក​សង់​ក្រុង​កេ‌ដោរ ហេប៊ើរ​ជា​អ្នក​សង់​ក្រុង​សូគរ និង​យេគូ‌ធាល​ជា​អ្នក​សង់​ក្រុង​សាណូ‌អា។

19. លោក​ហូឌា​រៀប‌ការ​ជា​មួយ​ប្អូន​ស្រី​របស់​លោក​ណា‌ហាំ ហើយ​ពូជ‌ពង្ស​របស់​គេ​គឺ​ពួក​កា‌មីត ជា​អ្នក​សង់​ក្រុង​កៃឡា និង​ម៉ាកា‌ធី​ជា​អ្នក​សង់​ក្រុង​អែស‌ធេម៉ូរ។

20. កូន​របស់​លោក​ស៊ីម៉ូន​គឺ​អាំណូន រីនណា បេន-‌ហាណាន និង​ធីឡូន។ កូន​របស់​លោក​អ៊ីស៊ី​គឺ​សូហេត និង​បេន-‌សូហេត។

21. កូន​ចៅ​របស់​លោក​សេឡា ដែល​ត្រូវ​ជា​កូន​របស់​លោក​យូដា​គឺ​អ៊ើរ ជា​អ្នក​សង់​ក្រុង​លេកា ឡាអា‌ដា ជា​អ្នក​សង់​ក្រុង​ម៉ារី‌សា ពូជ​អំបូរ​របស់​អស់​អ្នក​ដែល​ត្បាញ​ក្រណាត់​ទេស‌ឯក​សុទ្ធ និង​ក្រុម​គ្រួសារ​អាស‌បេអា

22. យ៉ូគីម អ្នក​ស្រុក​កូសេ‌បា យ៉ូអាស់ និង​សារ៉ាប់ ដែល​គ្រប់‌គ្រង​លើ​ស្រុក​ម៉ូអាប់ ព្រម​ទាំង​យ៉ាស៊ូប៊ី-‌លេហែម (នេះ​ជា​បញ្ជី​ពី​ចាស់​បុរាណ)។

23. អ្នក​ទាំង​នេះ​ជា​ជាង​ស្មូន​រស់​នៅ​ភូមិ​នេតា‌អ៊ីម និង​ភូមិ​កេដេ‌រ៉ា។ ពួក​គេ​រស់​នៅ​ទី​នោះ ហើយ​ធ្វើ​ការ​ថ្វាយ​ស្ដេច។

24. រីឯ​កូន​របស់​លោក​ស៊ីម្មាន មាន នេមូល យ៉ាមីន យ៉ាគិន សេ‌រ៉ាស និង​សូល។

25. កូន​ចៅ​របស់​លោក​សូល​មាន​រាយ​នាម​តាម​តំណ​វង្ស​ត្រកូល ជា​បន្ត​បន្ទាប់​គ្នា​ដូច​ត​ទៅ: សាលូម មីប‌សាម មីសម៉ា

26. ហាមូ‌អែល សាគើរ និង​ស៊ីម៉ាយ។

27. លោក​ស៊ីម៉ាយ​មាន​កូន​ប្រុស​ដប់​ប្រាំ​មួយ​នាក់ និង​កូន​ស្រី​ប្រាំ​មួយ​នាក់ រីឯ​បង‌ប្អូន​របស់​គាត់​មិន​សូវ​មាន​កូន​ច្រើន​ទេ។ ពូជ‌ពង្ស​របស់​លោក​ស៊ីម្មាន​មិន​កើន​ចំនួន​ច្រើន ដូច​ពូជ‌ពង្ស​របស់​លោក​យូដា​ឡើយ។

28. អ្នក​ទាំង​នោះ​រស់​នៅ​តាម​ក្រុង​បៀរ‌សេបា ម៉ូឡា‌ដា ហាសា-‌ស៊ូអាល

១ របាក្សត្រ 4