16. កូនរបស់លោកយេហាលែលគឺស៊ីភស៊ីផា ធារីយ៉ា និងអសើរ៉ែល។
17. កូនរបស់អែសរ៉ាគឺយេធើរ ម៉ារេឌ អេភើរ និងយ៉ាឡូន។ លោកម៉ារេឌបានរៀបការជាមួយព្រះនាងប៊ីធា ជាបុត្រីរបស់ព្រះចៅផារ៉ោន ហើយបង្កើតបានម៉ារាម សាម៉ាយ និងយីសបា ដែលជាអ្នកសង់ក្រុងអែសធេម៉ូរ។
18. រីឯប្រពន្ធមួយទៀតរបស់គាត់ ដែលជាជនជាតិយូដា បង្កើតបានយេរេឌ ជាអ្នកសង់ក្រុងកេដោរ ហេប៊ើរជាអ្នកសង់ក្រុងសូគរ និងយេគូធាលជាអ្នកសង់ក្រុងសាណូអា។
19. លោកហូឌារៀបការជាមួយប្អូនស្រីរបស់លោកណាហាំ ហើយពូជពង្សរបស់គេគឺពួកកាមីត ជាអ្នកសង់ក្រុងកៃឡា និងម៉ាកាធីជាអ្នកសង់ក្រុងអែសធេម៉ូរ។
20. កូនរបស់លោកស៊ីម៉ូនគឺអាំណូន រីនណា បេន-ហាណាន និងធីឡូន។ កូនរបស់លោកអ៊ីស៊ីគឺសូហេត និងបេន-សូហេត។
21. កូនចៅរបស់លោកសេឡា ដែលត្រូវជាកូនរបស់លោកយូដាគឺអ៊ើរ ជាអ្នកសង់ក្រុងលេកា ឡាអាដា ជាអ្នកសង់ក្រុងម៉ារីសា ពូជអំបូររបស់អស់អ្នកដែលត្បាញក្រណាត់ទេសឯកសុទ្ធ និងក្រុមគ្រួសារអាសបេអា
22. យ៉ូគីម អ្នកស្រុកកូសេបា យ៉ូអាស់ និងសារ៉ាប់ ដែលគ្រប់គ្រងលើស្រុកម៉ូអាប់ ព្រមទាំងយ៉ាស៊ូប៊ី-លេហែម (នេះជាបញ្ជីពីចាស់បុរាណ)។
23. អ្នកទាំងនេះជាជាងស្មូនរស់នៅភូមិនេតាអ៊ីម និងភូមិកេដេរ៉ា។ ពួកគេរស់នៅទីនោះ ហើយធ្វើការថ្វាយស្ដេច។
24. រីឯកូនរបស់លោកស៊ីម្មាន មាន នេមូល យ៉ាមីន យ៉ាគិន សេរ៉ាស និងសូល។
25. កូនចៅរបស់លោកសូលមានរាយនាមតាមតំណវង្សត្រកូល ជាបន្តបន្ទាប់គ្នាដូចតទៅ: សាលូម មីបសាម មីសម៉ា
26. ហាមូអែល សាគើរ និងស៊ីម៉ាយ។
27. លោកស៊ីម៉ាយមានកូនប្រុសដប់ប្រាំមួយនាក់ និងកូនស្រីប្រាំមួយនាក់ រីឯបងប្អូនរបស់គាត់មិនសូវមានកូនច្រើនទេ។ ពូជពង្សរបស់លោកស៊ីម្មានមិនកើនចំនួនច្រើន ដូចពូជពង្សរបស់លោកយូដាឡើយ។
28. អ្នកទាំងនោះរស់នៅតាមក្រុងបៀរសេបា ម៉ូឡាដា ហាសា-ស៊ូអាល
29. ប៊ីលហា អេសែម ថូឡាឌ