1. កូនចៅរបស់លោកយូដាមាន ពេរេស ហេស្រុន កើរមី ហ៊ើរ និងសូបាល។
2. លោករីអាយ៉ា ជាកូនរបស់លោកសូបាល បង្កើតយ៉ាហាត់ យ៉ាហាត់បង្កើតអហ៊ូម៉ាយ និងឡាហាដ អ្នកទាំងនេះជាអំបូរសូរ៉ាត។
3. អស់អ្នកដែលកើតមកពីឪពុករបស់លោកអេថាមមាន យេសរាល យីមា និងយីដបា ហើយប្អូនស្រីរបស់គេឈ្មោះ ហាសលែលពូនី។
4. លោកពេនួលជាអ្នកសង់ភូមិកេដោរ លោកអេស៊ើរជាអ្នកសង់ភូមិហ៊ូសា។ អ្នកទាំងនេះសុទ្ធតែជាកូនចៅរបស់លោកហ៊ើរ ជាកូនច្បងរបស់នាងអេប្រាតា ហើយជាអ្នកសង់ភូមិបេថ្លេហិម។
5. លោកអាសហ៊ើរ ជាអ្នកសង់ក្រុងត្កូអា មានប្រពន្ធពីរ គឺនាងហេឡា និងនាងណាអារ៉ា។
6. នាងណាអារ៉ាបង្កើតបានកូនប្រុសជូនគាត់ ដែលមានឈ្មោះថា អហូសាំ ហេភើរ ថេម៉ានី និងអហាសថារី។ អ្នកទាំងនេះសុទ្ធតែជាកូនរបស់នាងណាអារ៉ា។
7. រីឯកូនរបស់នាងហេឡាមាន សេរ៉េត សូហារ និងអេតណាន។
8. លោកកោសបង្កើតអនូប និងសូបេបា ព្រមទាំងអំបូរអខាហែល ជាកូនរបស់ហារូម។
9. លោកយ៉ាបេសជាមនុស្សដែលគេរាប់អានជាងបងប្អូនរបស់គាត់។ ម្ដាយរបស់គាត់បានដាក់ឈ្មោះគាត់ថា យ៉ាបេស ដោយពោលថា «ខ្ញុំបានបង្កើតកូននេះមកដោយឈឺចាប់»។