4. បុត្រទាំងប្រាំមួយអង្គនេះប្រសូតនៅក្រុងហេប្រូន។ ព្រះបាទដាវីឌសោយរាជ្យនៅក្រុងហេប្រូន អស់រយៈពេលប្រាំពីរឆ្នាំកន្លះ ហើយសោយរាជ្យនៅក្រុងយេរូសាឡឹម អស់រយៈពេលសាមសិបបីឆ្នាំ។
5. រីឯបុត្រដែលកើតនៅក្រុងយេរូសាឡឹម មានព្រះនាម សាំម៉ា សូបាប់ ណាថាន និងសាឡូម៉ូន - បុត្របួនអង្គនេះ កើតពីនាងបាតសេបា ជាកូនរបស់លោកអាំមាល -
6. ប្រាំបួនអង្គទៀត គឺយីបហារ អេលីសាម៉ា អេលីផាលេត
7. ណូកា នេផេក យ៉ាភា
8. អេលីសាម៉ា អេលីយ៉ាដា និងអេលី-ផាលេត។
9. ស្ដេចទាំងនេះសុទ្ធតែជាបុត្រារបស់ព្រះបាទដាវីឌ ដោយឥតគិតបុត្រដែលកើតពីពួកស្រីស្នំឡើយ។ ព្រះបាទដាវីឌក៏មានបុត្រីមួយអង្គដែរ គឺព្រះនាងថាម៉ារ។
10. ព្រះរាជវង្សរបស់ព្រះបាទសាឡូម៉ូនមានរាយនាម តាមដំណវង្ស ជាបន្តបន្ទាប់គ្នាដូចតទៅ: ព្រះបាទរេហូបោម ព្រះបាទអប៊ីយ៉ា ព្រះបាទអេសា ព្រះបាទយ៉ូសាផាត
11. ព្រះបាទយ៉ូរ៉ាម ព្រះបាទអហាស៊ីយ៉ា ព្រះបាទយ៉ូអាស
12. ព្រះបាទអម៉ាស៊ា ព្រះបាទអសារា ព្រះបាទយ៉ូថាម
13. ព្រះបាទអហាស ព្រះបាទហេសេគា ព្រះបាទម៉ាណាសេ
14. ព្រះបាទអាំម៉ូន ព្រះបាទយ៉ូសៀស។
15. រីឯបុត្ររបស់ព្រះបាទយ៉ូសៀសគឺយ៉ូហាណាន ជាបុត្រច្បង យេហូយ៉ាគីមជាបុត្រទីពីរ សេដេគាជាបុត្រទីបី និងសាលូមជាបុត្រទីបួន។