១ របាក្សត្រ 3:15-21 Khmer Standard Version (KHSV)

15. រីឯ​បុត្រ​របស់​ព្រះ‌បាទ​យ៉ូសៀស​គឺ​យ៉ូហាណាន ជា​បុត្រ​ច្បង យេហូ‌យ៉ាគីម​ជា​បុត្រ​ទី​ពីរ សេ‌ដេគា​ជា​បុត្រ​ទី​បី និង​សាលូម​ជា​បុត្រ​ទី​បួន។

16. រីឯ​បុត្រ​របស់​ព្រះ‌បាទ​យេហូ‌យ៉ាគីម គឺ យេកូ‌នាស និង​សេដេ‌គា។

17. រីឯ​បុត្រ​របស់​ព្រះ‌បាទ​យេកូ‌នាស ជា​ឈ្លើយ​សឹក​នោះ គឺ​សាល‌ធាល

18. ម៉ាល‌គីរ៉ាម ពេដា‌យ៉ា សេណា‌សារ យេកា‌ម៉ា ហូសា‌ម៉ា និង​នេដាប‌យ៉ា។

19. បុត្រ​របស់​លោក​ពេដា‌យ៉ា​គឺ​សូរ៉ូ‌បាបិល និង​ស៊ីម៉ាយ។ បុត្រ​របស់​លោក​សូរ៉ូ‌បាបិល គឺ​មស៊ូ‌ឡាម និង​ហាណា‌នា ព្រម​ទាំង​នាង​សឡូ‌មីត។

20. លោក​មាន​បុត្រ​ប្រាំ​នាក់​ទៀត​ឈ្មោះ ហាស៊ូ‌បា អូហែល បេរេ‌គា ហាសា‌ឌា និង​យ៉ាសាប-‌ហេសេដ។

21. កូន​របស់​លោក​ហាណា‌នា​គឺ ពេឡា‌ធា និង​អេសាយ ព្រម​ទាំង​កូន​ចៅ​របស់​លោក​រេផា‌យ៉ា កូន​ចៅ​របស់​លោក​អើណាន កូន​ចៅ​របស់​លោក​អូបា‌ឌា កូន​ចៅ​របស់​លោក​សេកា‌នា។

១ របាក្សត្រ 3