10. ព្រះរាជវង្សរបស់ព្រះបាទសាឡូម៉ូនមានរាយនាម តាមដំណវង្ស ជាបន្តបន្ទាប់គ្នាដូចតទៅ: ព្រះបាទរេហូបោម ព្រះបាទអប៊ីយ៉ា ព្រះបាទអេសា ព្រះបាទយ៉ូសាផាត
11. ព្រះបាទយ៉ូរ៉ាម ព្រះបាទអហាស៊ីយ៉ា ព្រះបាទយ៉ូអាស
12. ព្រះបាទអម៉ាស៊ា ព្រះបាទអសារា ព្រះបាទយ៉ូថាម
13. ព្រះបាទអហាស ព្រះបាទហេសេគា ព្រះបាទម៉ាណាសេ
14. ព្រះបាទអាំម៉ូន ព្រះបាទយ៉ូសៀស។
15. រីឯបុត្ររបស់ព្រះបាទយ៉ូសៀសគឺយ៉ូហាណាន ជាបុត្រច្បង យេហូយ៉ាគីមជាបុត្រទីពីរ សេដេគាជាបុត្រទីបី និងសាលូមជាបុត្រទីបួន។
16. រីឯបុត្ររបស់ព្រះបាទយេហូយ៉ាគីម គឺ យេកូនាស និងសេដេគា។
17. រីឯបុត្ររបស់ព្រះបាទយេកូនាស ជាឈ្លើយសឹកនោះ គឺសាលធាល
18. ម៉ាលគីរ៉ាម ពេដាយ៉ា សេណាសារ យេកាម៉ា ហូសាម៉ា និងនេដាបយ៉ា។
19. បុត្ររបស់លោកពេដាយ៉ាគឺសូរ៉ូបាបិល និងស៊ីម៉ាយ។ បុត្ររបស់លោកសូរ៉ូបាបិល គឺមស៊ូឡាម និងហាណានា ព្រមទាំងនាងសឡូមីត។