1. រាជបុត្ររបស់ព្រះបាទដាវីឌ ដែលប្រសូតនៅក្រុងហេប្រូន មានដូចតទៅ: គឺបុត្រច្បងព្រះនាមអាំណូន ប្រសូតពីនាងអហ៊ីណោម ជាអ្នកស្រុកយេសរាល បុត្រទីពីរព្រះនាមដានីយ៉ែល ប្រសូតពីនាងអប៊ីកែល ជាអ្នកភូមិកើមែល
2. បុត្រទីបីព្រះនាមអាប់សាឡុម ប្រសូតពីព្រះនាងម៉ាកា ដែលត្រូវជាបុត្រីរបស់ព្រះបាទតាលម៉ាយ ស្ដេចស្រុកកេស៊ូរី បុត្រទីបួនព្រះនាមអដូនីយ៉ា ប្រសូតពីនាងហាគីត
3. បុត្រទីប្រាំព្រះនាមសេផាធា ប្រសូតពីនាងអប៊ីថាល បុត្រទីប្រាំមួយព្រះនាមយីតរាម ប្រសូតពីនាងអេកឡា។
4. បុត្រទាំងប្រាំមួយអង្គនេះប្រសូតនៅក្រុងហេប្រូន។ ព្រះបាទដាវីឌសោយរាជ្យនៅក្រុងហេប្រូន អស់រយៈពេលប្រាំពីរឆ្នាំកន្លះ ហើយសោយរាជ្យនៅក្រុងយេរូសាឡឹម អស់រយៈពេលសាមសិបបីឆ្នាំ។
5. រីឯបុត្រដែលកើតនៅក្រុងយេរូសាឡឹម មានព្រះនាម សាំម៉ា សូបាប់ ណាថាន និងសាឡូម៉ូន - បុត្របួនអង្គនេះ កើតពីនាងបាតសេបា ជាកូនរបស់លោកអាំមាល -
6. ប្រាំបួនអង្គទៀត គឺយីបហារ អេលីសាម៉ា អេលីផាលេត
7. ណូកា នេផេក យ៉ាភា
8. អេលីសាម៉ា អេលីយ៉ាដា និងអេលី-ផាលេត។