1. រាជបុត្ររបស់ព្រះបាទដាវីឌ ដែលប្រសូតនៅក្រុងហេប្រូន មានដូចតទៅ: គឺបុត្រច្បងព្រះនាមអាំណូន ប្រសូតពីនាងអហ៊ីណោម ជាអ្នកស្រុកយេសរាល បុត្រទីពីរព្រះនាមដានីយ៉ែល ប្រសូតពីនាងអប៊ីកែល ជាអ្នកភូមិកើមែល
2. បុត្រទីបីព្រះនាមអាប់សាឡុម ប្រសូតពីព្រះនាងម៉ាកា ដែលត្រូវជាបុត្រីរបស់ព្រះបាទតាលម៉ាយ ស្ដេចស្រុកកេស៊ូរី បុត្រទីបួនព្រះនាមអដូនីយ៉ា ប្រសូតពីនាងហាគីត
3. បុត្រទីប្រាំព្រះនាមសេផាធា ប្រសូតពីនាងអប៊ីថាល បុត្រទីប្រាំមួយព្រះនាមយីតរាម ប្រសូតពីនាងអេកឡា។