១ របាក្សត្រ 27:8-20 Khmer Standard Version (KHSV)

8. កង‌ពល​ទី​ប្រាំ ដែល​ចេញ​ប្រតិបត្តិ‌ការ​នៅ​ខែ​ទី​ប្រាំ ដឹក​នាំ​ដោយ​លោក​មេ​បញ្ជា‌ការ​សាម‌ហ៊ូត​នៃ​អំបូរ​យីស‌រ៉ា។ កង‌ពល​របស់​គាត់​មាន​ទាហាន ២៤ ០០០ នាក់។

9. កង‌ពល​ទី​ប្រាំ​មួយ ដែល​ចេញ​ប្រតិបត្តិ‌ការ​នៅ​ខែ​ទី​ប្រាំ​មួយ ដឹក​នាំ​ដោយ​លោក​អ៊ីរ៉ា ជា​កូន​របស់​លោក​អ៊ីក‌គែស ជា​អ្នក​ក្រុង​ត្កូអា។ កង‌ពល​របស់​គាត់​មាន​ទាហាន ២៤ ០០០ នាក់។

10. កង‌ពល​ទី​ប្រាំ‌ពីរ ដែល​ចេញ​ប្រតិបត្តិ‌ការ​នៅ​ខែ​ទី​ប្រាំ‌ពីរ ដឹក​នាំ​ដោយ​លោក​ហេ‌លែស ជា​ពូជ‌ពង្ស​របស់​លោក​ពេឡូន ក្នុង​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម។ កង‌ពល​របស់​គាត់​មាន​ទាហាន ២៤ ០០០ នាក់។

11. កង‌ពល​ទី​ប្រាំ​បី ដែល​ចេញ​ប្រតិបត្តិ‌ការ​នៅ​ខែ​ទី​ប្រាំ​បី ដឹក​នាំ​ដោយ​លោក​ស៊ីបា‌កាយ ជា​ពូជ‌ពង្ស​របស់​លោក​ហ៊ូសាយ​នៃ​អំបូរ​សេ‌រ៉ាស។ កង‌ពល​របស់​គាត់​មាន​ទាហាន ២៤ ០០០ នាក់។

12. កង‌ពល​ទី​ប្រាំ​បួន ដែល​ចេញ​ប្រតិបត្តិ‌ការ​នៅ​ខែ​ទី​ប្រាំ​បួន ដឹក​នាំ​ដោយ​លោក​អបៀ‌ស៊ើរ ជា​អ្នក​ភូមិ​អាណា‌ថោត ក្នុង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន។ កង‌ពល​របស់​គាត់​មាន​ទាហាន ២៤ ០០០ នាក់។

13. កង‌ពល​ទី​ដប់ ដែល​ចេញ​ប្រតិបត្តិ‌ការ​នៅ​ខែ​ទី​ដប់ ដឹក​នាំ​ដោយ​លោក​ម៉ាហា‌រ៉ាយ ជា​អ្នក​ស្រុក​នថូ‌ផា នៃ​អំបូរ​សេ‌រ៉ាស។ កង‌ពល​របស់​គាត់​មាន​ទាហាន ២៤ ០០០ នាក់។

14. កង‌ពល​ទី​ដប់​មួយ ដែល​ចេញ​ប្រតិបត្តិ‌ការ​នៅ​ខែ​ទី​ដប់​មួយ ដឹក​នាំ​ដោយ​លោក​បេណា‌យ៉ា ជា​អ្នក​ស្រុក​ពីរ៉ា‌ថូន ក្នុង​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម។ កង‌ពល​របស់​គាត់​មាន​ទាហាន ២៤ ០០០ នាក់។

15. កង‌ពល​ទី​ដប់‌ពីរ ដែល​ចេញ​ប្រតិបត្តិ‌ការ​នៅ​ខែ​ទី​ដប់‌ពីរ ដឹក​នាំ​ដោយ​លោក​ហេល‌ដាយ ជា​អ្នក​ស្រុក​នេថូ‌ផា​នៃ​អំបូរ​អូធ្នាល។ កង‌ពល​របស់​គាត់​មាន​ទាហាន ២៤ ០០០ នាក់។

16. មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​នានា​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​មាន​ដូច​ត​ទៅ:មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​រូបេន គឺ​លោក​អេលា‌ស៊ើរ ជា​កូន​របស់​លោក​ស៊ីក‌គ្រី។ មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​ស៊ីម្មាន គឺ​លោក​សេផា‌ធា ជា​កូន​របស់​លោក​ម៉ាកា។

17. មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​លេវី គឺ​លោក​ហា‌សាប‌យ៉ា ជា​កូន​របស់​លោក​កេម‌យួល។ រីឯ​មេ​ដឹក​នាំ​កូន​ចៅ​របស់​លោក​អើរ៉ុន គឺ លោក​សាដុក។

18. មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​យូដា គឺ​លោក​អេលី‌ហ៊ូវ ជា​បង​របស់​ព្រះ‌បាទ​ដាវីឌ។ មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ​មាន​លោក​អូមរី ជា​កូន​របស់​លោក​មីកែល។

19. មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​សាប់យូ‌ឡូន គឺ​លោក​យីស‌ម៉ា‌យ៉ា ជា​កូន​របស់​លោក​អូបា‌ឌា។ មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​ណែប‌ថាលី គឺ​លោក​យេរី‌ម៉ុត ជា​កូន​របស់​អាស‌រាល។

20. មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម គឺ​លោក​ហូសេ ជា​កូន​របស់​លោក​អសា‌ស៊ា។ មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល គឺ​លោក​យ៉ូ‌អែល ជា​កូន​របស់​លោក​ពេដា‌យ៉ា។

១ របាក្សត្រ 27