6. លោកបេណាយ៉ាជាវីរបុរសម្នាក់ក្នុងចំណោមវីរបុរសទាំងសាមសិបនាក់ ហើយគាត់ជាមេដឹកនាំរបស់ពួកគេផង។ លោកអាំមីសាបា ជាកូនរបស់គាត់ ក៏ស្ថិតនៅក្នុងកងពលនេះដែរ។
7. កងពលទីបួន ដែលចេញប្រតិបត្តិការនៅខែទីបួន ដឹកនាំដោយលោកអេសាអែល ជាប្អូនរបស់លោកយ៉ូអាប់។ កូនរបស់គាត់គឺ លោកសេបាឌា ជាមេបញ្ជាការរង។ កងពលរបស់គាត់មានទាហាន ២៤ ០០០ នាក់។
8. កងពលទីប្រាំ ដែលចេញប្រតិបត្តិការនៅខែទីប្រាំ ដឹកនាំដោយលោកមេបញ្ជាការសាមហ៊ូតនៃអំបូរយីសរ៉ា។ កងពលរបស់គាត់មានទាហាន ២៤ ០០០ នាក់។
9. កងពលទីប្រាំមួយ ដែលចេញប្រតិបត្តិការនៅខែទីប្រាំមួយ ដឹកនាំដោយលោកអ៊ីរ៉ា ជាកូនរបស់លោកអ៊ីកគែស ជាអ្នកក្រុងត្កូអា។ កងពលរបស់គាត់មានទាហាន ២៤ ០០០ នាក់។
10. កងពលទីប្រាំពីរ ដែលចេញប្រតិបត្តិការនៅខែទីប្រាំពីរ ដឹកនាំដោយលោកហេលែស ជាពូជពង្សរបស់លោកពេឡូន ក្នុងកុលសម្ព័ន្ធអេប្រាអ៊ីម។ កងពលរបស់គាត់មានទាហាន ២៤ ០០០ នាក់។