១ របាក្សត្រ 27:2-6 Khmer Standard Version (KHSV)

2. កង‌ពល​ទី​មួយ ដែល​ចេញ​ប្រតិបត្តិ‌ការ​នៅ​ខែ​ទី​មួយ ដឹក​នាំ​ដោយ​លោក​យ៉ាសុ‌បៀម ជា​កូន​របស់​លោក​សាប‌ឌាល។ កង‌ពល​របស់​គាត់​មាន​ទាហាន ២៤ ០០០ នាក់។

3. លោក​យ៉ាសុ‌បៀម​ជា​ពូជ‌ពង្ស​របស់​លោក​ពេរេស។ ក្នុង​ខែ​ទី​មួយ​នោះ គាត់​ជា​អ្នក​ដឹក​នាំ​មេ​បញ្ជា‌ការ​កង‌ទ័ព​ទាំង​អស់។

4. កង‌ពល​ទី​ពីរ ដែល​ចេញ​ប្រតិបត្តិ‌ការ​នៅ​ខែ​ទី​ពីរ ដឹក​នាំ​ដោយ​លោក​ដូដាយ ជា​ពូជ‌ពង្ស​របស់​លោក​អហូ‌អា។ កង‌ពល​របស់​គាត់​មាន​ទាហាន​២៤ ០០០ នាក់ ហើយ​មាន​លោក​មីក‌ឡូត​ជា​សហ​មេ​បញ្ជា‌ការ។

5. មេ​បញ្ជា‌ការ​របស់​កង‌ពល​ទី​បី ដែល​ចេញ​ប្រតិបត្តិ‌ការ​នៅ​ខែ​ទី​បី គឺ​លោក​បេណា‌យ៉ា ជា​កូន​របស់​បូជា‌ចារ្យ​យេហូ‌យ៉ាដា។ កង‌ពល​របស់​គាត់​មាន​ទាហាន ២៤ ០០០ នាក់។

6. លោក​បេណា‌យ៉ា​ជា​វីរ‌បុរស​ម្នាក់​ក្នុង​ចំណោម​វីរ‌បុរស​ទាំង​សាម‌សិប​នាក់ ហើយ​គាត់​ជា​មេ​ដឹក​នាំ​របស់​ពួក​គេ​ផង។ លោក​អាំមី‌សាបា ជា​កូន​របស់​គាត់ ក៏​ស្ថិត​នៅ​ក្នុង​កង‌ពល​នេះ​ដែរ។

១ របាក្សត្រ 27