11. កងពលទីប្រាំបី ដែលចេញប្រតិបត្តិការនៅខែទីប្រាំបី ដឹកនាំដោយលោកស៊ីបាកាយ ជាពូជពង្សរបស់លោកហ៊ូសាយនៃអំបូរសេរ៉ាស។ កងពលរបស់គាត់មានទាហាន ២៤ ០០០ នាក់។
12. កងពលទីប្រាំបួន ដែលចេញប្រតិបត្តិការនៅខែទីប្រាំបួន ដឹកនាំដោយលោកអបៀស៊ើរ ជាអ្នកភូមិអាណាថោត ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន។ កងពលរបស់គាត់មានទាហាន ២៤ ០០០ នាក់។
13. កងពលទីដប់ ដែលចេញប្រតិបត្តិការនៅខែទីដប់ ដឹកនាំដោយលោកម៉ាហារ៉ាយ ជាអ្នកស្រុកនថូផា នៃអំបូរសេរ៉ាស។ កងពលរបស់គាត់មានទាហាន ២៤ ០០០ នាក់។
14. កងពលទីដប់មួយ ដែលចេញប្រតិបត្តិការនៅខែទីដប់មួយ ដឹកនាំដោយលោកបេណាយ៉ា ជាអ្នកស្រុកពីរ៉ាថូន ក្នុងកុលសម្ព័ន្ធអេប្រាអ៊ីម។ កងពលរបស់គាត់មានទាហាន ២៤ ០០០ នាក់។
15. កងពលទីដប់ពីរ ដែលចេញប្រតិបត្តិការនៅខែទីដប់ពីរ ដឹកនាំដោយលោកហេលដាយ ជាអ្នកស្រុកនេថូផានៃអំបូរអូធ្នាល។ កងពលរបស់គាត់មានទាហាន ២៤ ០០០ នាក់។
16. មេដឹកនាំកុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រាអែលមានដូចតទៅ:មេដឹកនាំរបស់កុលសម្ព័ន្ធរូបេន គឺលោកអេលាស៊ើរ ជាកូនរបស់លោកស៊ីកគ្រី។ មេដឹកនាំកុលសម្ព័ន្ធស៊ីម្មាន គឺលោកសេផាធា ជាកូនរបស់លោកម៉ាកា។
17. មេដឹកនាំកុលសម្ព័ន្ធលេវី គឺលោកហាសាបយ៉ា ជាកូនរបស់លោកកេមយួល។ រីឯមេដឹកនាំកូនចៅរបស់លោកអើរ៉ុន គឺ លោកសាដុក។
18. មេដឹកនាំកុលសម្ព័ន្ធយូដា គឺលោកអេលីហ៊ូវ ជាបងរបស់ព្រះបាទដាវីឌ។ មេដឹកនាំកុលសម្ព័ន្ធអ៊ីសាខារមានលោកអូមរី ជាកូនរបស់លោកមីកែល។
19. មេដឹកនាំកុលសម្ព័ន្ធសាប់យូឡូន គឺលោកយីសម៉ាយ៉ា ជាកូនរបស់លោកអូបាឌា។ មេដឹកនាំកុលសម្ព័ន្ធណែបថាលី គឺលោកយេរីម៉ុត ជាកូនរបស់អាសរាល។
20. មេដឹកនាំកុលសម្ព័ន្ធអេប្រាអ៊ីម គឺលោកហូសេ ជាកូនរបស់លោកអសាស៊ា។ មេដឹកនាំកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល គឺលោកយ៉ូអែល ជាកូនរបស់លោកពេដាយ៉ា។
21. មេដឹកនាំកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាលទៀត នៅស្រុកកាឡាដ គឺលោកយ៉ីដូរ ជាកូនរបស់លោកសាការី។ មេដឹកនាំកុលសម្ព័ន្ធបេនយ៉ាមីន គឺលោកយ៉ាសៀល ជាកូនរបស់លោកអប៊ីនើរ។
22. មេដឹកនាំកុលសម្ព័ន្ធដាន់ គឺលោកអសារាល ជាកូនរបស់លោកយេរូហាំ។ អស់លោកទាំងនេះសុទ្ធតែជាមេដឹកនាំរបស់កុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រាអែល។
23. ព្រះបាទដាវីឌពុំបានរាប់ចំនួនអស់អ្នកដែលមានអាយុតិចជាងម្ភៃឆ្នាំទេ ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលថា ព្រះអង្គនឹងធ្វើឲ្យជនជាតិអ៊ីស្រាអែលកើនចំនួនច្រើន ដូចផ្កាយនៅលើមេឃ។
24. លោកយ៉ូអាប់ ជាកូនរបស់អ្នកស្រីសេរូយ៉ា ចាប់ផ្ដើមជំរឿនប្រជាជន តែពុំបានបង្ហើយទេ ដ្បិតព្រះអម្ចាស់ទ្រង់ព្រះពិរោធទាស់នឹងអ៊ីស្រាអែល ព្រោះតែការនេះ។ ដូច្នេះ ចំនួនសរុបរបស់ប្រជាជន ពុំមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ព្រះបាទដាវីឌឡើយ។
25. លោកអាសម៉ាវែត កូនរបស់លោកអឌីអែល ជាអ្នកមើលខុសត្រូវលើរាជ្យទ្រព្យ។ រីឯទ្រព្យសម្បត្តិនៅតាមស្រែចម្ការ តាមក្រុង តាមភូមិ និងតាមដំណាក់នានា មានលោកយ៉ូណាថាន កូនរបស់លោកអ៊ូស៊ីយ៉ា ជាអ្នកមើលខុសត្រូវ។