3. លោកអេឡាំជាកូនទីប្រាំ លោកយ៉ូហាណានជាកូនទីប្រាំមួយ និងលោកអេលីយ៉ូណៃជាកូនទីប្រាំពីរ។
4. កូនរបស់លោកអូបេឌអេដុម មានលោកសេម៉ាយ៉ា ជាកូនច្បង លោកយ៉ូសាបាឌជាកូនបន្ទាប់ លោកយ៉ូអាជាកូនទីបី លោកសាកើរជាកូនទីបួន លោកនេថានេលជាកូនទីប្រាំ
5. លោកអាំមាលជាកូនទីប្រាំមួយ លោកអ៊ីសាខារជាកូនទីប្រាំពីរ លោកពេអ៊ូលថាយជាកូនទីប្រាំបី ដ្បិតព្រះជាម្ចាស់ប្រទានពរដល់លោក។
6. លោកសេម៉ាយ៉ា ជាកូនរបស់លោកអូបេដអេដុម បង្កើតបានកូនប្រុសៗ ដែលមានសិទ្ធិគ្រប់គ្រងលើក្រុមគ្រួសាររបស់ពួកគេ ដ្បិតពួកគេជាវីរបុរសដ៏អង់អាច។
7. កូនរបស់លោកសេម៉ាយ៉ាមាន លោកអូតនី លោករេផែល លោកអូបេដ លោកអែល សាបាដ ព្រមទាំងបងប្អូនរបស់គាត់ គឺ លោកអេលីហ៊ូវ និងលោកសេម៉ាគា ដែលជាមនុស្សដ៏អង់អាច។
8. អ្នកទាំងនេះជាកូនចៅរបស់លោកអូបេដអេដុម។ ខ្លួនគេផ្ទាល់ និងកូនចៅ ព្រមទាំងបងប្អូនរបស់គេ ជាមនុស្សអង់អាច ព្រោះពួកគេសុទ្ធតែយកចិត្តទុកដាក់បំពេញមុខងារ។ កូនចៅរបស់លោកអូបេដអេដុមមានចំនួនទាំងអស់ ៦២នាក់។
9. លោកមសេលេមា ព្រមទាំងកូន និងបងប្អូនរបស់គាត់ មានចំនួន ១៨នាក់ សុទ្ធតែជាមនុស្សអង់អាច។
10. រីឯកូនរបស់លោកហូសា ដែលជាពូជពង្សរបស់លោកម៉្រារី មាន: លោកស៊ីមរីជាមេក្រុមគ្រួសារ គាត់មិនមែនជាកូនច្បងទេ តែឪពុកគាត់បានលើកគាត់ឲ្យធ្វើជាមេក្រុមគ្រួសារ
11. លោកហ៊ីលគីយ៉ាជាកូនបន្ទាប់ លោកថេបាលយ៉ាជាកូនទីបី លោកសាការីជាកូនទីបួន។ កូនចៅ និងបងប្អូនរបស់លោកហូសា មានចំនួនទាំងអស់ ១៣ នាក់។