១ របាក្សត្រ 26:28-32 Khmer Standard Version (KHSV)

28. វត្ថុ​ទាំង​ប៉ុន្មាន​ដែល​លោក​សាំយូ‌អែល ជា​គ្រូ​ទាយ​របស់​ព្រះ‌បាទ​សូល ជា​បុត្រ​របស់​លោក​គីស លោក​អប៊ី‌នើរ ជា​កូន​របស់​លោក​នើរ លោក​យ៉ូអាប់ ជា​កូន​របស់​អ្នក​ស្រី​សេរូយ៉ា ព្រម​ទាំង​អ្នក​ឯ​ទៀតៗ​បាន​ថ្វាយ​ព្រះ‌អម្ចាស់ សុទ្ធ​តែ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​លោក​សឡូ‌មីត និង​បង‌ប្អូន​របស់​គាត់។

29. ក្នុង​ចំណោម​កូន​ចៅ​លោក​យីតសារ លោក​កេណា‌នា និង​កូនៗ​របស់​គាត់ ទទួល​បន្ទុក​ផ្នែក​រដ្ឋ‌បាល​នៃ​ស្រុក​អ៊ីស្រា‌អែល គឺ​ជា​អ្នក​គ្រប់‌គ្រង និង​ជា​ចៅ‌ក្រម។

30. ក្នុង​ចំណោម​កូន​ចៅ​លោក​ហេប្រូន លោក​ហាសាប‌យ៉ា និង​បង‌ប្អូន​របស់​គាត់ ដែល​សុទ្ធ​តែ​ជា​មនុស្ស​អង់‌អាច ចំនួន​១ ៧០០ នាក់ មាន​ភារ‌កិច្ច​ត្រួត​ពិនិត្យ​ដែន​ដី​អ៊ីស្រា‌អែល នៅ​ខាង​លិច​ទន្លេ​យ័រដាន់ ហើយ​បំពេញ​កិច្ចការ​ទាំង​ប៉ុន្មាន​ថ្វាយ​ព្រះ‌អម្ចាស់ និង​ថ្វាយ​ស្ដេច។

31. នៅ​ឆ្នាំ​ទី​សែ‌សិប​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​ដាវីឌ គេ​ស្រាវ‌ជ្រាវ​ឃើញ​ថា ក្នុង​អំបូរ​ហេប្រូន មាន​វីរ‌បុរស​ដ៏​អង់‌អាច​នៅ​ក្រុង​យ៉ា‌ស៊ើរ ក្នុង​ស្រុក​កាឡាដ។ លោក​យេរី‌យ៉ា​ជា​មេ​ដឹក​នាំ​របស់​អំបូរ​ហេប្រូន។

32. ព្រះ‌បាទ​ដាវីឌ​បាន​តែង‌តាំង​លោក​យេរី‌យ៉ា ព្រម​ទាំង​បង‌ប្អូន​របស់​គាត់ ២ ៧០០ នាក់ សុទ្ធ​តែ​ជា​មនុស្ស​អង់‌អាច និង​ជា​មេ​ក្រុម​គ្រួសារ ឲ្យ​គ្រប់‌គ្រង​លើ​កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល ដើម្បី​បំពេញ​កិច្ចការ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អម្ចាស់ និង​កិច្ចការ​របស់​ស្ដេច។

១ របាក្សត្រ 26