១ របាក្សត្រ 25:1-3 Khmer Standard Version (KHSV)

1. ព្រះ‌បាទ​ដាវីឌ និង​ពួក​មេ‌ទ័ព បាន​ញែក​កូន​ចៅ​លោក​អេសាភ កូន​ចៅ​លោក​ហេ‌ម៉ាន និង​កូន​ចៅ​លោក​យេឌូ‌ថិន ទុក​ដោយ​ឡែក​សម្រាប់​ច្រៀង​ថ្លែង​ព្រះ‌បន្ទូល​ដោយ​លេង​ពិណ ឃឹម និង​ស្គរ​កំដរ​ផង។ អស់​អ្នក​ដែល​ត្រូវ​បំពេញ​មុខ‌ងារ​ជា​អ្នក​ចម្រៀង មាន​ដូច​ត​ទៅ:

2. កូន​ចៅ​របស់​លោក​អេសាភ​មាន លោក​សាគើរ លោក​យ៉ូសែប លោក​នេថា‌នា និង​លោក​អសា‌រេឡា។ ពួក​គេ​ស្ថិត​នៅ​ក្រោម​ការ​ដឹក​នាំ​របស់​លោក​អេសាភ ដែល​ច្រៀង​ថ្លែង​ព្រះ‌បន្ទូល តាម​បញ្ជា​របស់​ស្ដេច។

3. រីឯ​កូន​ចៅ​របស់​លោក​យេឌូ‌ថិន​មាន លោក​កេដា‌លា លោក​សេរី លោក​យេសា‌យ៉ា លោក​ហាសាប‌យ៉ា លោក​ម៉ាធិ‌ធា និង​លោក​ស៊ីម៉ាយ។ អ្នក​ទាំង​ប្រាំ​មួយ​រូប​នេះ ស្ថិត​នៅ​ក្រោម​ការ​ដឹក​នាំ​របស់​លោក​យេឌូ‌ថិន ជា​ឪពុក ដែល​ច្រៀង​ថ្លែង​ព្រះ‌បន្ទូល ដោយ​ប្រគំ​ពិណ លើក​តម្កើង និង​សរសើរ​ព្រះ‌អម្ចាស់។

១ របាក្សត្រ 25