26. កូនចៅរបស់លោកម៉្រារីមាន លោកម៉ាសលី លោកមូស៊ី និងលោកយ៉ាស៊ា។
27. កូនចៅរបស់លោកយ៉ាស៊ា ដែលត្រូវជាកូនរបស់លោកម៉្រារីមាន លោកសូហាំ លោកសាគើរ និងលោកអ៊ីបរី។
28. លោកអេឡាសារ ជាកូនរបស់លោកម៉ាស់លី គ្មានកូនប្រុសទេ។
29. កូនចៅរបស់លោកគីសមាន លោកយេរ៉ាមែល។
30. កូនចៅរបស់លោកមូស៊ីមាន លោកម៉ាស់លី អេឌើរ និងយេរេម៉ូត។ អ្នកទាំងនេះសុទ្ធតែជាកូនចៅលេវី តាមក្រុមគ្រួសាររបស់ខ្លួន។
31. អ្នកទាំងនោះក៏ដូចកូនចៅរបស់លោកអើរ៉ុន ជាបងប្អូនរបស់ខ្លួនដែរ គេត្រូវចាប់ឆ្នោតនៅចំពោះព្រះភ័ក្ត្រព្រះបាទដាវីឌ នៅចំពោះមុខលោកសាដុក និងលោកអហ៊ីម៉ាឡេក ព្រមទាំងមេក្រុមគ្រួសាររបស់ក្រុមបូជាចារ្យ និងក្រុមលេវី ដើម្បីបំពេញមុខងាររបស់ខ្លួន គឺមេដឹកនាំរបស់ក្រុមគ្រួសារបងគេ ក៏ដូចជាមេក្រុមគ្រួសារដែលក្មេងជាងគេដែរ។