18. ឆ្នោតទីម្ភៃបីត្រូវលើលោកដេឡាយ៉ា ឆ្នោតទីម្ភៃបួនត្រូវលើលោកមាស៊ា។
19. អ្នកទាំងនេះបានទទួលភារកិច្ចតាមមុខងាររបស់ខ្លួន ចូលទៅបម្រើការងារក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ស្របតាមក្បួនច្បាប់ដែលលោកអើរ៉ុន ជាបុព្វបុរសរបស់ពួកគេបានចែងទុក ដូចព្រះអម្ចាស់ជាព្រះរបស់ជនជាតិអ៊ីស្រាអែល បានបង្គាប់មកលោក។
20. រីឯកូនចៅលេវីឯទៀតៗមានដូចតទៅ: ក្នុងចំណោមកូនចៅរបស់លោកអាំរ៉ាមមាន លោកសេបួល និងក្នុងចំណោមកូនចៅរបស់លោកសេបួលមាន លោកយេដេយ៉ា។
21. ក្នុងចំណោមកូនចៅរបស់លោករេហាបយ៉ាមាន លោកយីសយ៉ា ជាមេលើក្រុមគ្រួសារ។
22. ក្នុងចំណោមកូនចៅរបស់លោកយីតសារមាន លោកសឡូមិត ក្នុងចំណោមកូនចៅរបស់លោកសឡូមិតមាន លោកយ៉ាហាត់។
23. រីឯកូនចៅរបស់លោកហេប្រូនមាន លោកយេរីយ៉ាជាកូនទីមួយ លោកអម៉ារាជាកូនទីពីរ លោកយ៉ាហាសៀលជាកូនទីបី និងលោកយេកាមាមជាកូនទីបួន។
24. កូនចៅរបស់លោកអ៊ូស៊ាលមាន លោកមីកា។ ក្នុងចំណោមកូនចៅរបស់លោកមីកាមាន លោកសាមៀរ។