13. ឆ្នោតទីដប់បីត្រូវលើលោកហ៊ូផា ឆ្នោតទីដប់បួនត្រូវលើលោកយេសេបៀប
14. ឆ្នោតទីដប់ប្រាំត្រូវលើលោកប៊ីលកា ឆ្នោតទីដប់ប្រាំមួយត្រូវលើលោកអ៊ីមមើរ
15. ឆ្នោតទីដប់ប្រាំពីរត្រូវលើលោកហេសៀរ ឆ្នោតទីដប់ប្រាំបីត្រូវលើលោកហាភីសេស
16. ឆ្នោតទីដប់ប្រាំបួនត្រូវលើលោកពេថាហ៊ីយ៉ា ឆ្នោតទីម្ភៃត្រូវលើលោកហេសិគាល
17. ឆ្នោតទីម្ភៃមួយត្រូវលើលោកយ៉ាគីន ឆ្នោតទីម្ភៃពីរត្រូវលើលោកកាមូល
18. ឆ្នោតទីម្ភៃបីត្រូវលើលោកដេឡាយ៉ា ឆ្នោតទីម្ភៃបួនត្រូវលើលោកមាស៊ា។
19. អ្នកទាំងនេះបានទទួលភារកិច្ចតាមមុខងាររបស់ខ្លួន ចូលទៅបម្រើការងារក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ស្របតាមក្បួនច្បាប់ដែលលោកអើរ៉ុន ជាបុព្វបុរសរបស់ពួកគេបានចែងទុក ដូចព្រះអម្ចាស់ជាព្រះរបស់ជនជាតិអ៊ីស្រាអែល បានបង្គាប់មកលោក។
20. រីឯកូនចៅលេវីឯទៀតៗមានដូចតទៅ: ក្នុងចំណោមកូនចៅរបស់លោកអាំរ៉ាមមាន លោកសេបួល និងក្នុងចំណោមកូនចៅរបស់លោកសេបួលមាន លោកយេដេយ៉ា។
21. ក្នុងចំណោមកូនចៅរបស់លោករេហាបយ៉ាមាន លោកយីសយ៉ា ជាមេលើក្រុមគ្រួសារ។