១ របាក្សត្រ 20:4-8 Khmer Standard Version (KHSV)

4. ក្រោយ​មក ជន‌ជាតិ​អ៊ីស្រា‌អែល​ធ្វើ​សង្គ្រាម​ជា​មួយ​ជន‌ជាតិ​ភីលីស្ទីន​នៅ​កេស៊ើរ។ នៅ​គ្រា​នោះ លោក​ស៊ីបា‌កាយ ជា​អ្នក​ស្រុក​ហ៊ូសាយ សម្លាប់​លោក​ស៊ី‌ផាយ ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​កូន​ចៅ​រេផែម ហើយ​ជន‌ជាតិ​ភីលីស្ទីន​ត្រូវ​បរា‌ជ័យ។

5. បន្ទាប់​មក មាន​កើត​សង្គ្រាម​ជា​ថ្មី​ជា​មួយ​ជន‌ជាតិ​ភីលីស្ទីន។ លោក​អែល‌ហាណាន ជា​កូន​របស់​លោក​យ៉ាអៀរ បាន​សម្លាប់​លោក​ឡាមី ជា​អ្នក​ក្រុង​កាថ ដែល​ត្រូវ​ជា​ប្អូន​របស់​លោក​កូលី‌យ៉ាត។ ដង​លំពែង​របស់​លោក​ឡាមី មាន​រាង​ដូច​ផ្សំ​កី‌តម្បាញ។

6. ក្រោយ​មក មាន​កើត​សង្គ្រាម​ជា​ថ្មី​ទៀត​នៅ​ក្រុង​កាថ។ ពេល​នោះ មាន​ទាហាន​ភីលីស្ទីន​ម្នាក់​មាឌ​ធំ មាន​ម្រាម​ដៃ ម្រាម​ជើង ម្ខាង​ប្រាំ​មួយ សរុប​ទាំង​អស់​ម្ភៃ​បួន។ គាត់​ជា​កូន​ចៅ​របស់​លោក​រ៉ាផា​ដែរ។

7. គាត់​បាន​ហៅ​ជន‌ជាតិ​អ៊ីស្រា‌អែល ឲ្យ​ចេញ​មក​តទល់​នឹង​គាត់។ ដូច្នេះ លោក​យ៉ូណា‌ថាន ជា​កូន​របស់​លោក​សាំម៉ា និង​ជា​ក្មួយ​របស់​ព្រះ‌បាទ​ដាវីឌ បាន​សម្លាប់​អ្នក​នោះ​ចោល។

8. ទាហាន​ភីលីស្ទីន ដែល​ព្រះ‌បាទ​ដាវីឌ និង​ពល​ទាហាន បាន​សម្លាប់​នោះ សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លោក​រ៉ាផា​នៅ​ក្រុង​កាថ។

១ របាក្សត្រ 20