3. រីឯប្រជាជននៅក្នុងក្រុងនោះវិញ ព្រះបាទដាវីឌបានជន្លៀសយកមកជាឈ្លើយ ហើយបង្ខំឲ្យអារឈើ ដាប់ថ្ម កាប់អុស។ ព្រះបាទដាវីឌប្រព្រឹត្តដូច្នេះ ចំពោះក្រុងឯទៀតៗរបស់ជនជាតិអាំម៉ូនដែរ។ បន្ទាប់មក ស្ដេចវិលត្រឡប់មកក្រុងយេរូសាឡឹមវិញជាមួយកងទ័ពទាំងមូល។
4. ក្រោយមក ជនជាតិអ៊ីស្រាអែលធ្វើសង្គ្រាមជាមួយជនជាតិភីលីស្ទីននៅកេស៊ើរ។ នៅគ្រានោះ លោកស៊ីបាកាយ ជាអ្នកស្រុកហ៊ូសាយ សម្លាប់លោកស៊ីផាយ ជាមនុស្សម្នាក់ក្នុងចំណោមកូនចៅរេផែម ហើយជនជាតិភីលីស្ទីនត្រូវបរាជ័យ។
5. បន្ទាប់មក មានកើតសង្គ្រាមជាថ្មីជាមួយជនជាតិភីលីស្ទីន។ លោកអែលហាណាន ជាកូនរបស់លោកយ៉ាអៀរ បានសម្លាប់លោកឡាមី ជាអ្នកក្រុងកាថ ដែលត្រូវជាប្អូនរបស់លោកកូលីយ៉ាត។ ដងលំពែងរបស់លោកឡាមី មានរាងដូចផ្សំកីតម្បាញ។
6. ក្រោយមក មានកើតសង្គ្រាមជាថ្មីទៀតនៅក្រុងកាថ។ ពេលនោះ មានទាហានភីលីស្ទីនម្នាក់មាឌធំ មានម្រាមដៃ ម្រាមជើង ម្ខាងប្រាំមួយ សរុបទាំងអស់ម្ភៃបួន។ គាត់ជាកូនចៅរបស់លោករ៉ាផាដែរ។
7. គាត់បានហៅជនជាតិអ៊ីស្រាអែល ឲ្យចេញមកតទល់នឹងគាត់។ ដូច្នេះ លោកយ៉ូណាថាន ជាកូនរបស់លោកសាំម៉ា និងជាក្មួយរបស់ព្រះបាទដាវីឌ បានសម្លាប់អ្នកនោះចោល។
8. ទាហានភីលីស្ទីន ដែលព្រះបាទដាវីឌ និងពលទាហាន បានសម្លាប់នោះ សុទ្ធតែជាកូនចៅរបស់លោករ៉ាផានៅក្រុងកាថ។