46. រីឯនាងអេផា ជាប្រពន្ធចុងរបស់លោកកាលែប បង្កើតបានហារ៉ាន ម៉ូសា និងកាសេស។ ហារ៉ានមានកូនប្រុសមួយឈ្មោះកាសេសដែរ។
47. កូនរបស់យ៉ាដាយគឺរេគេម យ៉ូថាម កេសាន ពេលេតអេផា និងសាអាប់។
48. នាងមាកា ជាប្រពន្ធចុងរបស់លោកកាលែប បង្កើតបានសេប៊ើរ និងទៀរហាណា។
49. នាងក៏បង្កើតបានសាអាប់ ជាឪពុករបស់ម៉ាដម៉ាណា ព្រមទាំងស៊ីវ៉ា ជាឪពុករបស់ម៉ាកបេណា និងគីបៀរ។ រីឯកូនស្រីរបស់លោកកាលែបឈ្មោះនាងអាក់សា។
50. កូនឯទៀតៗរបស់លោកកាលែបមានដូចតទៅ: កូនដែលនាងអេប្រាតាបង្កើតជូនលោកគឺហ៊ើរ ជាកូនច្បង។ លោកហ៊ើរជាឪពុករបស់លោកសូបាល ជាអ្នកសង់ក្រុងគារយ៉ាត-យារីម
51. សាលម៉ាជាអ្នកសង់ភូមិបេថ្លេហិម ហារេបជាអ្នកសង់ក្រុងបេត-កាឌើរ។
52. លោកសូបាល ដែលជាអ្នកសង់ក្រុងគារយ៉ាត-យារីម ក៏មានកូនចៅដែរ គឺអ្នកភូមិហារ៉ូអេ និងអ្នកភូមិហាស៊ី-ហាមេនូហូតចំនួនពាក់កណ្ដាល
53. ព្រមទាំងអំបូរនានានៅក្រុងគៀរយ៉ាត-យារីម គឺពួកយេធើ ពូធី ស៊ូម៉ាធី និងមីសរ៉ា។ ពូជពង្សរបស់អ្នកទាំងនោះគឺពួកសូរ៉ាត និងអែសថោស។
54. រីឯកូនចៅរបស់លោកសាលម៉ាគឺអ្នកភូមិបេថ្លេហិម អ្នកភូមិនេថូផា អ្នកភូមិអាត្រួត-បេត-យ៉ូអាប់ អ្នកភូមិហាស៊ី-ហាម៉ាណាធីចំនួនពាក់កណ្ដាល អ្នកភូមិសោរីត
55. ព្រមទាំងអំបូររបស់ពួកស្មៀន នៅភូមិយ៉ាបេស គឺពួកធីរ៉ាត់ ពួកស៊ីម៉ាត់ និងពួកស៊ូកាត់។ អ្នកទាំងនេះសុទ្ធតែជាពួកកែន ដែលជាពូជពង្សរបស់លោកហាម៉ាត់ ជាបុព្វបុរសរបស់អំបូររេកាប។