42. រីឯកូនរបស់លោកកាលែប ជាប្អូនរបស់លោកយេរ៉ាមែល គឺមេសា ជាកូនច្បង ដែលត្រូវជាឪពុករបស់ស៊ីភ និងម៉ារីសា ដែលជាឪពុករបស់ហេប្រុន។
43. កូនរបស់ហេប្រុន មានកូរេ តាពួរ រេគេម និងសេម៉ា។
44. សេម៉ាជាឪពុករបស់រ៉ាហាំ រ៉ាហាំជាឪពុករបស់យ៉ូរគាម។ រេគេមជាឪពុករបស់សាម៉ាយ
45. សាម៉ាយជាឪពុករបស់ម៉ាអូន ម៉ាអូនជាឪពុករបស់បេតស៊ើរ។
46. រីឯនាងអេផា ជាប្រពន្ធចុងរបស់លោកកាលែប បង្កើតបានហារ៉ាន ម៉ូសា និងកាសេស។ ហារ៉ានមានកូនប្រុសមួយឈ្មោះកាសេសដែរ។
47. កូនរបស់យ៉ាដាយគឺរេគេម យ៉ូថាម កេសាន ពេលេតអេផា និងសាអាប់។
48. នាងមាកា ជាប្រពន្ធចុងរបស់លោកកាលែប បង្កើតបានសេប៊ើរ និងទៀរហាណា។
49. នាងក៏បង្កើតបានសាអាប់ ជាឪពុករបស់ម៉ាដម៉ាណា ព្រមទាំងស៊ីវ៉ា ជាឪពុករបស់ម៉ាកបេណា និងគីបៀរ។ រីឯកូនស្រីរបស់លោកកាលែបឈ្មោះនាងអាក់សា។
50. កូនឯទៀតៗរបស់លោកកាលែបមានដូចតទៅ: កូនដែលនាងអេប្រាតាបង្កើតជូនលោកគឺហ៊ើរ ជាកូនច្បង។ លោកហ៊ើរជាឪពុករបស់លោកសូបាល ជាអ្នកសង់ក្រុងគារយ៉ាត-យារីម