31. លោកអផែមជាឪពុករបស់លោកអ៊ីស៊ី លោកអ៊ីស៊ី ជាឪពុករបស់លោកសេសាន លោកសេសានជាឪពុករបស់លោកអឡាយ។
32. កូនរបស់លោកយ៉ាដា ដែលត្រូវជាប្អូនរបស់លោកសាម៉ាយ គឺយេធើរ និងយ៉ូណាថាន។ លោកយេធើរស្លាប់ទៅ តែគ្មានកូនទេ។
33. កូនរបស់លោកយ៉ូណាថានគឺពេលេត និងសាសា។ អ្នកទាំងនេះសុទ្ធតែជាកូនចៅរបស់លោកយេរ៉ាមែល។
34. លោកសេសានគ្មានកូនប្រុសទេ គឺមានតែកូនស្រី។ លោកសេសានមានខ្ញុំបម្រើម្នាក់ ជាជនជាតិអេស៊ីប ឈ្មោះយ៉ារហា។
35. លោកសេសានបានលើកកូនស្រីរបស់គាត់ទៅឲ្យយ៉ារហា ដែលជាខ្ញុំបម្រើនោះ នាងបង្កើតបានកូនប្រុសឲ្យគាត់ឈ្មោះអថាយ។