29. ភរិយារបស់លោកអប៊ីស៊ើរឈ្មោះអប៊ីហែល នាងបង្កើតកូនប្រុសពីរនាក់ជូនលោក គឺអបាន់ និងម៉ូលីដ។
30. កូនរបស់លោកណាដាប់គឺសេលេដ និងអផែម។ លោកសេលេដស្លាប់ទៅ តែគ្មានកូនទេ។
31. លោកអផែមជាឪពុករបស់លោកអ៊ីស៊ី លោកអ៊ីស៊ី ជាឪពុករបស់លោកសេសាន លោកសេសានជាឪពុករបស់លោកអឡាយ។
32. កូនរបស់លោកយ៉ាដា ដែលត្រូវជាប្អូនរបស់លោកសាម៉ាយ គឺយេធើរ និងយ៉ូណាថាន។ លោកយេធើរស្លាប់ទៅ តែគ្មានកូនទេ។
33. កូនរបស់លោកយ៉ូណាថានគឺពេលេត និងសាសា។ អ្នកទាំងនេះសុទ្ធតែជាកូនចៅរបស់លោកយេរ៉ាមែល។
34. លោកសេសានគ្មានកូនប្រុសទេ គឺមានតែកូនស្រី។ លោកសេសានមានខ្ញុំបម្រើម្នាក់ ជាជនជាតិអេស៊ីប ឈ្មោះយ៉ារហា។
35. លោកសេសានបានលើកកូនស្រីរបស់គាត់ទៅឲ្យយ៉ារហា ដែលជាខ្ញុំបម្រើនោះ នាងបង្កើតបានកូនប្រុសឲ្យគាត់ឈ្មោះអថាយ។
36. លោកអថាយជាឪពុករបស់លោកណាថាន លោកណាថានជាឪពុករបស់លោកសាបាដ
37. លោកសាបាដជាឪពុករបស់លោកអែបឡាល លោកអែបឡាលជាឪពុករបស់លោកអូបិឌ
38. លោកអូបិឌជាឪពុករបស់លោកយេហ៊ូវ លោកយេហ៊ូវជាឪពុករបស់លោកអសារ៉ា
39. លោកអសារ៉ាជាឪពុករបស់លោកហាលេស លោកហាលេសជាឪពុករបស់លោកអេឡាសា