19. ពេលនាងអស៊ូបាស្លាប់ទៅ លោកកាលែបមានភរិយាមួយទៀតឈ្មោះនាងអេប្រាតា នាងបង្កើតបានកូនប្រុសមួយជូនលោក ដែលមានឈ្មោះថាហ៊ើរ។
20. លោកហ៊ើរជាឪពុករបស់លោកយូរី ហើយលោកយូរីជាឪពុករបស់លោកបេតសាលាល។
21. ក្រោយមក លោកហេស្រុនបានយកកូនស្រីម្នាក់របស់លោកម៉ាគារ ដែលត្រូវជាឪពុករបស់លោកកាឡាដ មកធ្វើជាភរិយា។ ពេលនោះ លោកហេស្រុនមានអាយុហុកសិបឆ្នាំហើយ នាងបង្កើតបានកូនប្រុសមួយជូនលោក ដែលមានឈ្មោះថា សេគូប។
22. លោកសេគូបជាឪពុករបស់លោកយ៉ាអៀរ ដែលជាអ្នកគ្រប់គ្រងលើភូមិម្ភៃបីនៅស្រុកកាឡាដ។
23. ជនជាតិកេសួរី និងជនជាតិអើរ៉ាម បានវាយយកភូមិទាំងប៉ុន្មានរបស់លោកយ៉ាអៀរ ព្រមទាំងក្រុងកេណាត និងស្រុកភូមិនៅជុំវិញ ដែលមានចំនួនទាំងអស់ហុកសិប។ ប្រជាជនដែលរស់នៅក្នុងក្រុងទាំងនោះ សុទ្ធតែជាពូជពង្សរបស់លោកម៉ាគារ ជាឪពុករបស់លោកកាឡាដ។
24. ក្រោយពេលលោកហេស្រុនស្លាប់ នៅភូមិកាលែប-អេប្រាតា នាងអប៊ីយ៉ាជាភរិយា បានបង្កើតកូនប្រុសមួយជូនលោក មានឈ្មោះថា អាសហ៊ើរ ដែលត្រូវជាឪពុករបស់លោកត្កូអា។
25. រីឯកូនចៅរបស់លោកយេរ៉ាមែល ជាកូនច្បងរបស់លោកហេស្រុនមាន រ៉ាម ជាកូនច្បង ប៊ូណា អូរេន អូសែម និងអហ៊ីយ៉ា។
26. លោកយេរ៉ាមែលមានប្រពន្ធមួយទៀតឈ្មោះនាងអថារ៉ា ដែលត្រូវជាម្ដាយរបស់លោកអូណាម។
27. កូនចៅរបស់លោករ៉ាម ដែលជាកូនច្បងរបស់លោកយេរ៉ាមែលមាន ម៉ាអាស យ៉ាមីន និងអេគើរ។
28. កូនរបស់លោកអូណាមគឺសាម៉ាយ និងយ៉ាដា។ កូនរបស់លោកសាម៉ាយគឺណាដាប់ និងអប៊ីស៊ើរ។