1. កូនរបស់លោកអ៊ីស្រាអែលមានរាយនាមដូចតទៅ: រូបេន ស៊ីម្មាន លេវី យូដា អ៊ីសាខារ សាប់យូឡូន
2. ដាន់ យ៉ូសែប បេនយ៉ាមីន ណែបថាលី កាឌ និងអេស៊ើរ។
3. កូនរបស់លោកយូដាមាន អ៊ើរ អូណាន់ និងសេឡា។ អ្នកទាំងបីនេះជាកូនកើតពីស្ត្រីសាសន៍កាណាន ដែលត្រូវជាកូនស្រីរបស់លោកស៊ូអា។ លោកអ៊ើរដែលជាកូនច្បងរបស់លោកយូដា ជាមនុស្សអាក្រក់មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ដូច្នេះ ព្រះអង្គក៏ដកជីវិតគាត់ទៅ។
4. ក្រោយមក លោកយូដាបានយកនាងតាម៉ារជាកូនប្រសា ហើយបង្កើតបានពេរេស និងសេរ៉ាស។ ដូច្នេះ លោកយូដាមានកូនទាំងអស់ប្រាំនាក់។
5. កូនរបស់លោកពេរេសមានហេស្រុន និងហាមុល។
6. កូនរបស់លោកសេរ៉ាសមាន ស៊ីមរី អេថាន ហេម៉ាន កាល់កូល និងដារ៉ា គឺទាំងអស់មានប្រាំនាក់។
7. កូនរបស់លោកកើមីគឺអេកាន ជាអ្នកនាំទុក្ខទោសមកលើជនជាតិអ៊ីស្រាអែល ដោយបានលួចយកវត្ថុដែលត្រូវបំផ្លាញថ្វាយផ្ដាច់*ដល់ព្រះជាម្ចាស់។
8. កូនលោកអេថាន គឺអសារ៉ា។
9. កូនរបស់លោកហេស្រុនមានយេរ៉ាម្អែល រ៉ាម និងកាលែប។
10. លោករ៉ាមជាឪពុករបស់លោកអមីណាដាប់ លោកអមីណាដាប់ជាឪពុករបស់លោកណាសូន ដែលជាប្រមុខលើកូនចៅយូដា
11. លោកណាសូនជាឪពុករបស់លោកសាលម៉ូនលោកសាលម៉ូន ជាឪពុករបស់លោកបូអូស
12. លោកបូអូសជាឪពុករបស់លោកអូបិឌ លោកអូបិឌជាឪពុករបស់លោកអ៊ីសាយ