5. គឺមានលោកអេសាភជាមេដឹកនាំ បន្ទាប់មក មានលោកសាការីជាមេដឹកនាំរង ព្រមទាំងលោកយីអែល លោកសេមីរ៉ាម៉ូត លោកយេហ៊ីអែល លោកម៉ាធិធា លោកអេលាប លោកបេណាយ៉ា លោកអូបេដអេដុម និងលោកយេអែល ដែលសុទ្ធតែជាអ្នកលេងភ្លេង គឺមានឃឹម និងពិណ ហើយលោកអេសាភជាអ្នកវាយឈិង។
6. លោកបូជាចារ្យបេណាយ៉ា និងលោកយ៉ាហាសៀល ផ្លុំត្រែ នៅមុខហិបនៃសម្ពន្ធមេត្រីរបស់ព្រះជាម្ចាស់ជានិច្ច។
7. គឺថ្ងៃនោះហើយដែលព្រះបាទដាវីឌបានចាត់លោកអេសាភ ព្រមទាំងបងប្អូនរបស់គាត់ ឲ្យប្រារព្ធពិធីលើកតម្កើងព្រះអម្ចាស់ជាលើកដំបូងបង្អស់។
8. «ចូរនាំគ្នាលើកតម្កើងព្រះអម្ចាស់ចូរប្រកាសព្រះនាមព្រះអង្គ!ចូរថ្លែងអំពីស្នាព្រះហស្ដរបស់ព្រះអង្គប្រាប់ប្រជាជាតិនានា!
9. ចូរច្រៀងតម្កើងព្រះអង្គចូរស្មូត្រទំនុកតម្កើងថ្វាយព្រះអង្គ!ចូររៀបរាប់អំពីការអស្ចារ្យទាំងប៉ុន្មានដែលព្រះអង្គបានធ្វើ!
10. ចូរខ្ពស់មុខឡើង ព្រោះអ្នករាល់គ្នាជាប្រជារាស្ត្ររបស់ព្រះដ៏វិសុទ្ធ!អស់អ្នកស្វែងរកព្រះអម្ចាស់អើយចូរសប្បាយចិត្តចុះ!
11. ចូរស្វែងរកព្រះអម្ចាស់ប្រកបដោយព្រះចេស្ដាចូរស្វែងរកព្រះភ័ក្ត្រព្រះអង្គឥតឈប់ឈរឡើយ!
12. ចូរនឹកដល់ការអស្ចារ្យផ្សេងៗដែលព្រះអង្គបានធ្វើចូរនឹកដល់ឫទ្ធិបាដិហារិយ៍ និងការជំនុំជម្រះទាំងប៉ុន្មានដែលព្រះអង្គបានសម្រេច។
13. អ្នករាល់គ្នាជាពូជពង្សរបស់លោកអ៊ីស្រាអែលដែលជាអ្នកបម្រើរបស់ព្រះអង្គអ្នករាល់គ្នាជាកូនចៅរបស់លោកយ៉ាកុបដែលព្រះអង្គបានជ្រើសរើស!
14. មានតែព្រះអម្ចាស់ទេ ដែលជាព្រះរបស់យើងព្រះអង្គគ្រប់គ្រងលើផែនដីទាំងមូល។
15. ចូរនឹកដល់សម្ពន្ធមេត្រីរបស់ព្រះអង្គជានិច្ចគឺជាព្រះបន្ទូលដែលនៅស្ថិតស្ថេររហូតដល់មួយពាន់តំណ
16. គឺសម្ពន្ធមេត្រីដែលព្រះអង្គបានចងជាមួយលោកអប្រាហាំព្រមទាំងព្រះបន្ទូលដែលព្រះអង្គបានសន្យាជាមួយលោកអ៊ីសាក។
17. ព្រះអង្គបានបញ្ជាក់សម្ពន្ធមេត្រីនេះជាមួយលោកយ៉ាកុប ទុកជាសម្ពន្ធមេត្រីអស់កល្បជានិច្ចជាមួយជនជាតិអ៊ីស្រាអែល។