13. អ្នករាល់គ្នាជាពូជពង្សរបស់លោកអ៊ីស្រាអែលដែលជាអ្នកបម្រើរបស់ព្រះអង្គអ្នករាល់គ្នាជាកូនចៅរបស់លោកយ៉ាកុបដែលព្រះអង្គបានជ្រើសរើស!
14. មានតែព្រះអម្ចាស់ទេ ដែលជាព្រះរបស់យើងព្រះអង្គគ្រប់គ្រងលើផែនដីទាំងមូល។
15. ចូរនឹកដល់សម្ពន្ធមេត្រីរបស់ព្រះអង្គជានិច្ចគឺជាព្រះបន្ទូលដែលនៅស្ថិតស្ថេររហូតដល់មួយពាន់តំណ
16. គឺសម្ពន្ធមេត្រីដែលព្រះអង្គបានចងជាមួយលោកអប្រាហាំព្រមទាំងព្រះបន្ទូលដែលព្រះអង្គបានសន្យាជាមួយលោកអ៊ីសាក។
17. ព្រះអង្គបានបញ្ជាក់សម្ពន្ធមេត្រីនេះជាមួយលោកយ៉ាកុប ទុកជាសម្ពន្ធមេត្រីអស់កល្បជានិច្ចជាមួយជនជាតិអ៊ីស្រាអែល។
18. គឺព្រះអង្គមានព្រះបន្ទូលថា:«យើងនឹងប្រគល់ស្រុកកាណានឲ្យអ្នកទុកជាចំណែកមត៌ក»។
19. នៅគ្រានោះ អ្នករាល់គ្នាជាក្រុមមួយដ៏តូចដែលចូលមករស់នៅលើទឹកដីស្រុកកាណាន។
20. អ្នករាល់គ្នាធ្វើដំណើរពីស្រុកមួយទៅស្រុកមួយពីនគរមួយទៅនគរមួយទៀត។
21. ប៉ុន្តែ ព្រះអង្គមិនអនុញ្ញាតឲ្យនរណាម្នាក់សង្កត់សង្កិនអ្នករាល់គ្នាទេដើម្បីការពារអ្នករាល់គ្នាព្រះអង្គបានបន្ទោសស្ដេចនានាថា:
22. «កុំប៉ះពាល់អស់អ្នកដែលយើងបានចាក់ប្រេងអភិសេកនេះឡើយកុំធ្វើបាបព្យាការីរបស់យើងឲ្យសោះ!»។
23. មនុស្សនៅលើផែនដីទាំងមូលអើយចូរច្រៀងថ្វាយព្រះអម្ចាស់!ចូរប្រកាសជារៀងរាល់ថ្ងៃអំពីការសង្គ្រោះរបស់ព្រះអង្គ។
24. ចូរប្រកាសអំពីសិរីរុងរឿងរបស់ព្រះអង្គនៅក្នុងចំណោមប្រជាជាតិនានាហើយប្រកាសអំពីស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអង្គ នៅក្នុងចំណោមជាតិសាសន៍ទាំងអស់!
25. ដ្បិតព្រះអម្ចាស់ជាព្រះដ៏ប្រសើរឧត្ដមដែលយើងត្រូវតែសរសើរតម្កើងអស់ពីចិត្តព្រះអង្គគួរជាទីស្ញែងខ្លាចជាងព្រះផងទាំងពួង។
26. ព្រះទាំងប៉ុន្មានរបស់សាសន៍នានាសុទ្ធតែឥតបានការអ្វីទាំងអស់រីឯព្រះអម្ចាស់ ព្រះអង្គបានបង្កើតផ្ទៃមេឃ។