១ របាក្សត្រ 14:15-17 Khmer Standard Version (KHSV)

15. កាល​ណា​អ្នក​ឮ​សន្ធឹក​ជើង​នៅ​លើ​ចុង​មន ចូរ​ចេញ​ទៅ​ច្បាំង​ចុះ ដ្បិត​ព្រះ‌ជាម្ចាស់​នាំ​មុខ​អ្នក វាយ​លុក​ទី​តាំង​ទ័ព​ភីលីស្ទីន»។

16. ព្រះ‌បាទ​ដាវីឌ​ធ្វើ​តាម​បញ្ជា​របស់​ព្រះ‌ជាម្ចាស់ ស្ដេច​វាយ​ឈ្នះ​កង‌ទ័ព​ភីលីស្ទីន ហើយ​ដេញ​តាម​ពួក​គេ​តាំង​ពី​ក្រុង​គីបៀន រហូត​ដល់​ក្រុង​កេស៊ើរ។

17. កិត្តិនាម​របស់​ព្រះ‌បាទ​ដាវីឌ ក៏​ល្បី​ខ្ចរ‌ខ្ចាយ​គ្រប់​ស្រុក ហើយ​ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​ប្រជា‌ជាតិ​ទាំង​អស់​ស្ញែង​ខ្លាច​ព្រះ‌បាទ​ដាវីឌ។

១ របាក្សត្រ 14